We TV Cambodia

ត្បិតតែខេត្តពោធិ៍សាត់មិនទាន់ជន់ដូចបាត់ដំបង តែទឹកស្ទឹងហក់ឡើងខ្ពស់

ត្បិតតែខេត្តពោធិ៍សាត់មិនទាន់ជន់ដូចបាត់ដំបង តែទឹកស្ទឹងហក់ឡើងខ្ពស់

អត្ថបទដោយ៖​រដ្ឋ ស្រីពេជ្រ

ពោធិ៍សាត់៖ ត្បិតតែខេត្តពោធិ៍សាត់ មិនទាន់ត្រូវបានទឹកជំនន់ជន់លិច ដូចខេត្តបាត់ដំបងមែនពិត​ តែបើក្រលេកមើលពីសន្ទុះទឹកស្ទឹងពោធិ៍សាត់វិញកំពុងតែស្ថិតក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភផងដែរ ខណៈទឹកស្ទឹងនៅតែបន្តឡើង។

បើតាមក្រសួងធនធានទឹក បានឱ្យដឹងថានៅថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២០ ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់មានកម្ពស់ដល់ទៅ​៥.៤៥ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹមតែ ៥.០០ម៉ែត្រ។

បន្ថែមពីនេះ​ នៅស្រុកភ្នំក្រវាញ ទឹកសឹ្ទងក្រវាញមានកម្ពស់ទឹក ៥.៧៧ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ។ ចំណែកឯ សឹ្ទងវាលវែង កម្ពស់ទឹក ៤.៦០ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង៕

 

Related Articles