We TV Cambodia

តំបន់សំខាន់ៗមួយចំនួនក្នុងក្រុងតាខ្មៅកំពុងត្រូវប៉ាន់ខ្លាំង ខណៈតម្លៃដីហក់ឡើងខ្ពស់

តំបន់សំខាន់ៗមួយចំនួនក្នុងក្រុងតាខ្មៅកំពុងត្រូវប៉ាន់ខ្លាំង ខណៈតម្លៃដីហក់ឡើងខ្ពស់

ក្រុងតាខ្មៅជាតំបន់ដែលនៅជិតនឹងរាជធានីភ្នំពេញជាងគេ ហើយបន្ទាប់ពីការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងតំបន់ជាច្រើនទូទាំងរាជធានីភ្នំពេញ និងជាយក្រុង តំបន់មួយចំនួនក្នុងក្រុងតាខ្មៅកំពុងត្រូវបានក្លាយជាគោលដៅវិនិយោគថ្មីសម្រាប់វិនិយោគិន។

រូបតំណាង

យោងតាមអ្នកជំនាញបានឲ្យដឹងថា តម្លៃដីក្នុងឃុំចំនួន៤ ក្នុងក្រុងតាខ្មៅរូមមាន ឃុំ​រកា​ខ្ពស់ ឃុំ​សិត្បូ​រ៍ ឃុំ​កោះអន្លង់ចិន និង​ឃុំ​ស្វាយ​រលំ កំពុងហក់ឡើងខ្ពស់ខ្លាំង ដោយសារតែវិនិយោគិនជាច្រើនបានបែរមុញព្រួញទៅរកតំបន់ទាំងនោះក្នុងការអភិវឌ្ឍសំណង់អគារជាច្រើន ពិសេសគឺលំនៅដ្ឋានតែម្ដង។

មូលហេតុដែលវិនិយោគិនជាច្រើននាំគ្នាសម្រុកទៅវិនិយោគនៅតំបន់នេះដោយសារ ឃុំទាំង៤​ នេះ ទើបតែត្រូវបានកាត់ពីខេត្តកណ្ដាលមក​បញ្ចូល​ក្នុង​រដ្ឋបាល​ក្រុង​តាខ្មៅ និងបូករួមទាំងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើននៅជុំវិញនោះផងដែរ។

ផែនទីក្រុងតាខ្មៅ

លើសពីនេះទៅទៀត តំបន់ទាំងនេះមានទំហំតូចងាយស្រួលក្នុងការអភិវឌ្ឍន៍ ហើយវាក៏ជាតំបន់ដែលនៅជិតរាជធានីភ្នំពេញជាងគេផងដែរ បើធៀបជាមួយតំបន់ផ្សេងៗជុំវិញរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ នៅថ្ងៃអនាគតតំបន់ទាំងនេះនឹងកាន់តែទាក់ទាញថែមទៀត ដោយសារគោលនយោបាយពង្រីក្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ឃុំទាំង៤ ដែលស្ថិតក្នុងក្រុងតាខ្មៅ និងកំពុងតែមានតម្លៃដីហក់ឡើងខ្ពស់នេះ គឺមានផ្ទៃដីសរុបប្រមាណតែជាង ៧,០០០ហិកតាប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles