We TV Cambodia

តំបន់សេដ្ឋកិច្ចពិសេស ពិតជាអាចអូសទាញការវិនិយោគ បានរហូតដល់ ៥៦២លានដុល្លារ ក្នុង​ត្រីមាសទី១

តំបន់សេដ្ឋកិច្ចពិសេស ពិតជាអាចអូសទាញការវិនិយោគ បានរហូតដល់ ៥៦២លានដុល្លារ ក្នុង​ត្រីមាសទី១

របាយការណ៍ចុះបញ្ជីរបស់ ផ្សារមូលបត្រកម្ពុជា អំពីក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP)​បានឲ្យដឹងថា​ក្នុងចំណោមសួនឧស្សាហកម្មសេដ្ឋកិច្ចពិសេសទាំងអស់ ទូទាំងប្រទេសកម្ពុជា គឺ សួនឧស្សាហកម្ម PPSEZ ទទួលបានចំណាត់ថ្នាក់ទី២ មានគម្រោងឧស្សាហកម្ម វិនិយោគច្រើន ដែលមានទំហំទឹកប្រាក់រហូត ដល់ទៅ ៥៦២លានដុល្លារអាមេរិក គិតត្រឹមតែរយៈពេលក្នុងត្រីមាសទី១។

សួនឧស្សាហកម្ម PPSEZ គឺជាសួនឧស្សាហកម្មមួយក្នុងចំណោមសួនឧស្សាហកម្មទាំង ១៧ ដែលកំពុងតែដំណើរការ ទូទាំងប្រទេស​ហើយបច្ចុប្បន្ន សួនឧស្សាហកម្មមួយនេះ បានគ្របដណ្ដប់លើផ្ទៃដីចំនួនដល់ទៅ ៣៥៧.៣២ហិចតា នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ចំងាយ១៨គីឡូម៉ែត្រ ពីភ្នំពេញ។​ ចំណែកសួនឧស្សាហកម្មធំជាងគេ គឺស្ថិតនៅខេត្ដព្រះសីហនុ ដែលមានផ្ទៃដីសរុប ១,១១៣ ហិចតា​ហើយកំពុងតែដំណើរ គម្រោងដល់ទៅ ១០៩ គម្រោង។

PPSEZ បានអូសទាញ អ្នកវិនិយោគបរទេសចំនួនដល់ទៅ ១២ប្រទេស ក្នុងនោះមាន ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េ ហ្វីលីពីន ចិន វៀតណាម តួគី អាមេរិក កម្ពុជា និងថៃ។

លោក Tan Kak Khun ក្រុមប្រឹក្សារបស់ PPSP បានថ្លែងថា គោលជំហរ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅតែមានភាពរឹងមាំ ក្នុងខណៈដែលទ្រព្យសម្បត្ដិក្រុមហ៊ុន មានចំនួន​លើសពី ៩៣លានដុល្លាអាមេរិក។ លោកបានបន្ដទៀតថា យើងនឹងនៅតែប្តេជ្ញាអនុវត្តអាជីវកម្មរបស់យើងប្រកបដោយទំនួលខុសត្រូវ និងយុត្តិធម៌ក្រោមក្របខ័ណ្ឌអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយមិនគិតពីឧបសគ្គ និង បញ្ហាប្រឈមនាពេលអនាគត” ។

ចក្ខុវិស័យនាពេលអនាគតសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ត្រូវបានគេព្យាករថានៅតែមានភាពរឹងមាំដដែលស្របតាមកំណើនសេដ្ឋកិច្ច និងត្រូវបានរំពឹងទុកថា កម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិនិយោគជាចំបង។ នៅពេលប្រទេសជាតិបន្តការខិតខំប្រឹងប្រែងដើម្បីជម្រុញ ឧស្សាហូបនីយកម្មកំណើនឲ្យកាន់តែរឹងមាំ ក៏ត្រូវបានគេរំពឹងថានឹងមានបទពិសោធន៍ឆ្លងកាត់ឧស្សាហកម្មធំ ៗ នៅក្នុងប្រទេសកម្ពុជា ជាពិសេសកសិកម្ម ផលិតកម្មកាត់ដេរ សំណង់រង និងឧស្សាហកម្មទេសចរណ៍។ ការគាំទ្រដ៏រឹងមាំរបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រទេសជាតិបានមាន ឥទ្ធិពលដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ។

ដោយ៖ Stince

Related Articles