We TV Cambodia

តំបន់មួយក្នុងរាជធានីភ្នំពេញ កំពុងទាក់ទាញវិនិយោគិនខ្លាំង

តំបន់មួយក្នុងរាជធានីភ្នំពេញ កំពុងទាក់ទាញវិនិយោគិនខ្លាំង

ពីមួយឆ្នាំទៅមួយឆ្នាំរាជធានីភ្នំពេញកាន់តែអភិវឌ្ឍន៍ទៅៗ ខណៈដែលតំបន់ជាច្រើនជុំវិញរាជធានីភ្នំពេញបានទទួលការវិនិយោគយ៉ាងយ៉ាងពីសំណាក់វិនិយោគិន ប៉ុន្តែបើគិតប៉ុន្មានឆ្នាំក្រោយនេះ តំបន់ជ្រោយចង្វារហាក់កំពុងទាក់ទាញវិនិយោគិនខ្លាំង។

តំបន់ជ្រោយចង្វារមិនសូវទទួលបានការចាប់អារម្មណ៍នោះទេកាលពីប៉ុន្មានឆ្នាំមុន ព្រោះពីមុនតំបន់នេះត្រូវបានចាត់ទុកជាតំបន់ជាយក្រុង ផ្ទុយទៅវិញ តំបន់ជ្រោយចង្វារបច្ចុប្បន្នស្ទើរតែក្លាយជាតំបន់កណ្ដាលក្រុងទៅហើយ ដែលធ្វើឲ្យវិនិយោគិនចាប់ផ្ដើមមើលឃើញពីសក្ដានុពលនៃតំបន់នេះ និងបានសម្រុកវិនិយោគក្នុងតំបន់នេះយ៉ាងច្រើន។

មិនតែប៉ុណ្ណោះ ជ្រោយចង្វារមានទន្លេអមសងខាង ដែលវាបានមានបរិយាកាសអំណោយផលដល់ការសាងសង់អការ និងការរស់នៅ ជាពិសេសគឺខុនដូតែម្ដង ដែលវាបានទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និក្រៅស្រុកសុខចិត្តទម្លាក់លុយរាប់លានដុល្លារក្នុងការវិនិយោគក្នុងតំបន់នេះ។

លើសពីនេះទៅទៀត បើប្រៀបធៀបជាមួយតំបន់ផ្សេងដូចជា ច្បារអំពៅ, កំបូល និងព្រែកព្នៅជាដើម ជ្រោយចង្វារជាតំបន់ដែលគៀកនឹងទីតាំងកណ្ដាលក្រុងជាងគេ ដែលវាអំណោយផលក្នុងការបំពេញការងារ និងការរស់នៅផ្សេងៗសម្រាប់អ្នករស់នៅទីនោះ។

អត្ថបទដោយ៖ Nevin

Related Articles