We TV Cambodia

តំបន់ទេសចរណ៍ស្ងាត់ជ្រងំ ខណៈសកម្មភាពទេសចរណ៍ហាក់មិនកម្រើកបន្តិចសោះ

តំបន់ទេសចរណ៍ស្ងាត់ជ្រងំ ខណៈសកម្មភាពទេសចរណ៍ហាក់មិនកម្រើកបន្តិចសោះ

មួយរយៈចុងក្រោយនេះ ស្ថានភាពនៅតាមតំបន់ទេសចរណ៍ផ្សេងៗហាក់មានាពស្ងាត់ជ្រងំ ខណៈសកម្មភាពភ្ញៀវទេសចរណ៍ហាក់នៅទ្រឹងមួយកន្លែង គ្មានកម្រើកបន្តិចសោះ ដែលខុសឆ្ងាយបើធៀបកាលពីប៉ុន្មានឆ្នាំមុន។

ចាប់តាំងពីខែឧសភា ដល់ខែកញ្ញា សកម្មភាពទេសចរណ៍ហាក់មានការកើនឡើងខ្លាំងនៅតាមតំបន់ទេសចរណ៍ទូទាំងប្រទេស ពិសេសគឹកំឡុងខែកក្កដា និងខែកញ្ញា។ ដោយឡែក រយៈពេលមួយខែចុងក្រោយនេះ ពោលគឺក្នុងខែតុលា ទេសចរណ៍ក្នុងស្រុកហាក់ដាំក្បាលចុះយ៉ាងខ្លាំងតែម្ដង។ មូលហេតុដែលធ្វើឲ្យសកម្មភាពទេសចរណ៍ធ្លាក់ចុះនេះ ដោយសារហេតុផលធំៗ ២យ៉ាងគឺ៖

១, អាកាសធាតុ៖ ដោយសាររដូវនេះ ជារដូវវស្សា ទើបធ្វើឲ្យខេត្តតំបន់ជាច្រើនក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាប្រចាំ ដែលជាហេតុមិនអាចឲ្យភ្ញៀវទេសចរណ៍ចេញដំណើរកំសាន្តបាន។ មួយវិញទៀត នៅតាមតំបន់ និងខេត្តមួយចំនួនដូចជាខេត្តជាប់សមុទ្រជាដើម បានរងនូវព្យុះ និងបាតុផូតធម្មជាតិផ្សេងៗ ដែលភ្ញៀវទេសចរណ៍មិនហ៊ានទៅកំសាន្តនោះទេ។

២, សេដ្ឋកិច្ច៖ វិបត្តិកូវីដ១៩ បានរីករាលដាលចាប់តាំងពីខែមករាមកម្លេះ និងបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់យ៉ាងខ្លាំង ហើយកម្ពុជាក៏រងគ្រោះខ្លះដែរ ដែលបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ការងារ ផ្អាកការងារ និងការរកស៊ីត្រូវផ្អាកជាដើម ទើបធ្វើឲ្យចំណូលរបស់ពួកគេមានការធ្លាក់ចុះ និងមិនអាចចំណាយច្រើនទៅលើការដើរកំសាន្តបានទេ ពោលគឺមិនអាចធ្វើដំណើរកំសាន្តបានញឹកញាប់ដូចពេលធម្មតាឡើយ។

ទោះជាយ៉ាងណា ក្នុងឱកាសបុណ្យអ៊ុំទូកនាពេលខាងមុខ គេរំពឹងថាសកម្មភាពនៅតាមតំបន់ទេសចរណ៍ផ្សេងៗ និងមានការកើនឡើងវិញ ទោះបីរដ្ឋាភិបាលបានសម្រេចផ្អាកការធ្វើពីធីបុណ្យអ៊ុំទូកនៅឆ្នាំនេះក៏ដោយ។

អត្ថបទដោយ៖ Nevin

Related Articles