We TV Cambodia

តំបន់ទេសចរណ៍លើផ្ទៃដី ៥ហិកតា នឹងលេចមុខមាត់ឡើងក្នុងខេត្តរតនគិរីឆាប់ៗនេះ

តំបន់ទេសចរណ៍លើផ្ទៃដី ៥ហិកតា នឹងលេចមុខមាត់ឡើងក្នុងខេត្តរតនគិរីឆាប់ៗនេះ

ខេត្តរតនគិរីកំពុងរៀបចំកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីនៅតំបន់បឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី ដែលត្រៀមនឹងបង្អួតសម្រស់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ន ឯកឧត្តមថង សាវុន អភិបាលខេត្តរតនគិរី និងក្រុមមន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យផលប៉ះពាល់នៃគម្រោងនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងគម្រោងរៀបចំកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីនៅតំបន់បឹងកន្សែងនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ហើយពួកគាត់ក៏បានយល់ព្រមស្ម័គ្រចិត្តរុះរើសំណង់ តូប ចេញពីចំណីផ្លូវផងដែរ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើផ្ទៃដី ៥ហិកតានេះរួមមាន ការសាងសង់អគាររដ្ឋបាល, មហោស្រព, សារមន្ទីរ, សាលតាំងពិព័ណ៍, ចំណតរថយន្ត, ផ្លូវសម្រាប់ដើរជុំវិញបឹង, សួនច្បារ និងកោះសម្រាប់ជាជម្រកសត្វស្លាបនៅកណ្ដាលបឹងផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles