អង់តាក់តិច៖ សីតុណ្ហភាពនៅ តំបន់ទ្វីបទឹកកកអង់តាក់តិច បានកើនឡើងកម្ដៅដល់ទៅ ២០.៧៥ អង្សាសេ ដែលកម្រិតសីតុណ្ហភាពនេះ មិនធ្លាប់កើតមាននោះទេ ក្នងកំណត់ត្រាប្រវត្ដិសាស្រ្ដកន្លងមក ដោយឡែកកំណត់ត្រា ក្នុងឆ្នាំ១៩៨២ សីតុណ្ហភាពខ្ពស់បំផុត ត្រឹមតែ ១៩ អង្សាសេតែប៉ុណ្ណោះ។
លោក ខាឡូស ស្កាអ៊ីហ្វើ (Carlos Schaefer) អ្នកវិទ្យសាស្រ្ដជនជាតិប្រេស៊ីល បានបង្ហាញឲ្យដឹងថា វាជារឿងមិន មិនគួរឲ្យជឿ ហើយក៏មិនមែនជារឿងធម្មតានោះដែរ ដែលសីតុណ្ហភាពកើនឡើងខ្លាំងយ៉ាងនេះ។ ការបង្ហាញនេះ វាមិនមែន ជាយន្ដការនោះទប់ស្កាត់បំរែបំរួលអាកាសធាតុនោះទេ ប៉ុន្ដែវាគឺជាដំណឹងដែរ បង្ហាញពីការប្រែប្រួលអកាសធាតុមួយដែល មិនធ្លាបមានពីមុនមក ក្នុងកំណត់ត្រា។ លោកបន្ថែមថា ការរកឃើញនេះធ្វើឡើងនៅឯស្ថានីយនៅលើកោះមួយ ស្ថិតនៅភាគខាងជើងចុងបំផុត នៃទ្វីបអង់តាកតិចកាលពីថ្ងៃទី៩ ខែកុម្ភៈ។
ការកើនឡើងនៅសីតុណ្ហភាព វាអាចធ្វើឲ្យផ្ទាំងទឹកកកនៅតំបន់នោះ រលាយលឿន បណ្ដាលឲ្យទឹកសមុទ្រ មានការកើនឡើងខ្ពស់ ហើយវាក៏ជាការគម្រាមកំហែងខ្លាំងដល់បណ្ដាឈូងសមុទ្រ ទាបៗ និងបណ្ដាដីកោះតូចៗមួយចំនួនទៀត។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាការគំរាមកំហែង ខ្លាំងដល់ពិភពលោក អំពីការបំរែបម្រួល អាកាសធាតុ។
របាយការណ៍កាលពីថ្ងៃទី ២៤ខែ មិនា ឆ្នាំ២០១៥ សីតុណ្ហភាពមានកម្រិត ១៧.៥ អង្សាសេ ដែលមានកំដៅក្ដៅ ក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ១៩៦១។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
