We TV Cambodia

តំបន់ចំនួន២ស្ថិតនៅក្នុងខេត្តកណ្តាល នឹងក្លាយជាខណ្ឌថ្មីមួយទៀតរបស់រាជធានីភ្នំពេញ

តំបន់ចំនួន២ស្ថិតនៅក្នុងខេត្តកណ្តាល នឹងក្លាយជាខណ្ឌថ្មីមួយទៀតរបស់រាជធានីភ្នំពេញ

 

សម្តេចហ៊ុនសែន៖ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា ទឹកដីអរិយក្សត្រ និងល្វាឯមខេត្តកណ្តាល នឹងត្រូវកាត់ចូលមកជាទឹកដីខណ្ឌមួយរបស់រាជធានីភ្នំពេញនាពេលឆាប់ខាងមុខនេះ។

បើតាមការថ្លែងរបស់ សម្តេចតេជោហ៊ុនសែនថ្លែងកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០ បានអោយដឹងថា តំបន់អរិយក្សត្រ និង ល្វាឯមដែលមានទីតាំងស្ថិតក្នុងខេត្តកណ្តាល និងត្រូវកាត់ចូលជាខណ្ឌមួយរបស់រាជធានីភ្នំពេញ។ ស្របពេលដែលតំបន់ទាំងពីរខាងលើ ប្រមុខរាជរដ្ឋាភិបាលគ្រោងនិង ធ្វើការសាងសង់ស្ពានចំនួន២ បន្ថែមទៀត។

សូមជម្រាបថា ស្ពានដែលប្រមុខរាជរដ្ឋាភិបាលគ្រោងនិងសាងសង់ត្រង់តំបន់ទាំងពីរខាងលើ គឺ ស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ស្ថាបនាពីជ្រោយចង្វារទៅកាន់អរិយក្សត្រ និងស្ពានមួយទៀត សាងសង់នៅចំណុចផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្តីតាកុយ ទៅកាន់ល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។

សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា៖« ការកាត់បញ្ចូលមករាជធានីភ្នំពេញនេះ នឹងធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃជាងមុន ដែលជាការរួមចំណែកជួយបង្កើនជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ»៕

Related Articles