ក្នុងឱកាសសម្ពោធការដ្ឋានសាងសង់ផ្លូវទាំង ៣៨ខ្សែក្នុងខេត្តសៀមរាប សម្ដេចហ៊ុន សែន បានបង្ហើបឲ្យដឹងថា តំណាងរាស្ត្រមួយរួបដែលឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ពេលនេះបានរើឡើងវិញ ប៉ុន្តែសម្ដេចមិនបានបញ្ជាក់ពីឈ្មោះនោះទេ។
ទោះជាយ៉ាងណា គេអាចដឹងបានតំណាងរាស្ត្រដែលរើឡើងវិញនោះគឺជាអ្នកណា ដោយសារតែការឆ្លងក្នុងកំឡុងព្រឹត្តិការណ៍ ៣វិច្ឆិកានោះ គឺមានតែតំណាងរាស្ត្រមួយរូបប៉ុណ្ណោះ ដែលបានឆ្លងកូវីដ១៩ ពីរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី។
យ៉ាងណាក៏ដោយ សម្ដេចហ៊ុន សែន នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងរក្សាអនាម័យឲ្យបានខ្ពស់ ព្រមទាំងជួយចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ទាំងអស់គ្នាផងដែរ។
អត្ថបទដោយ៖ Nevin
