We TV Cambodia

តោះ! មើលលេងៗទៅ ជំនាញទាំង ១៥ ដែលត្រូវប៉ាន់នាឆ្នាំ ២០២០ នឹងទៅអនាគត

តោះ! មើលលេងៗទៅ ជំនាញទាំង ១៥ ដែលត្រូវប៉ាន់នាឆ្នាំ ២០២០ នឹងទៅអនាគត
ប្រភពរូបភាព៖Google

ដោយ៖ស្រីពេជ្រ

នៅក្នុងបដិវត្តឧស្សាហកម្ម ៤.០ ​នេះ សារៈសំខាន់នៃជំនាញការងារគឺមិនអាចចុះខ្សោយបានទេ។ ជាមួយនឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ននេះ ជំនាញកុំព្យូទ័រគឺពិតជាត្រូវការខ្លាំងដែលមិនគួរឱ្យនឹកស្មាន ដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្តពីមុនមក។

លោក ប៊ីល ហ្គេត បានព្យាករណ៍នៅក្នុងសៀវភៅពាណិជ្ជកម្ម «ល្បឿននៃការគិត» ថានៅពេលអនាគតគ្រួសារនីមួយៗនឹងមានកុំព្យូទ័រយ៉ាងតិចមួយ។ សព្វថ្ងៃកុំព្យូទ័រមាននៅគ្រប់ទីកន្លែង ហើយបច្ចេកវិទ្យានេះ បានវិវត្តខ្លួនយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំមកនេះជាមួយនឹងការលេចចេញនៃ បច្ចេកវិទ្យា AR និង AI ។

ក្នុងនោះដែរ ប្រសិនបើអ្នកជានិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យថ្មីៗ ឬចង់ទទួលបានជោគជ័យនៅក្នុងវិស័យការងារក្នុងវិស័យអ៊ីនធឺណេតក្នុងនាមជាអ្នកធ្វើការបែប Freelance។ នេះគឺជាជំនាញបច្ចេកវិទ្យាកំពូលៗទាំង ១៥ ដែលអ្នកគួរយកចិត្តទុកដាក់សម្រាប់ឆ្នាំ ២០២០ និងទៅអនាគត។

១)អ្នកអភិវឌ្ឍន៍គេហទំព័រ

២)អ្នកជំនាញទំនាក់ទំនង (អង់គ្លេស)

៣)អ្នកអភិវឌ្ឍន៍សូហ្វវែរ

៤)ទីផ្សារបន្ត ឬឈ្មួញកណ្ដាល

៥)SEO (ម៉ាស៊ីនបង្កើនប្រសិទ្ធិភាពក្នុងការស្វែងរក)

៦)SMM(ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម)

៧)អ្នករចនាក្រាហ្វិច

៨)វិស្វកម្ម CD/ Cam

៩) កម្មវិធីគណនីយ(QuickBook) 

១០)​វិស័យជំនួញបែបបច្ចេកវិទ្យា

១១)ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ

១២)អ្នកវិភាគ​ទិន្នន័យ

១៣)អ្នកព្យាករណ៍ហិរញ្ញវត្ថុ

១៤)អ្នកអភិវឌ្ឍន៍ផ្នែកហ្គេម

១៥)ជំនួយផ្នែករដ្ឋបាល / ផ្នែកច្បាប់

ជាចុងក្រោយ ប្រសិនបើយើងក្រឡេកមើលពីសារៈសំខាន់នៃការទទួលបានជោគជ័យ លើគ្រប់វិស័យនោះ ការទំនាក់ទំនងគឺពិតជាមានសារៈសំខាន់ណាស់ ហើយអ្នកមិនគួរព្រងើយកន្តើយឡើយ។ ម៉្យាងវិញទៀត ភាសាអង់គ្លេស និងភាសាផ្សេងទៀត គឺជាភាសាអាជីវកម្មអន្តរជាតិ ហើយវាជាផ្នែកមួយនៃតម្រូវការក្នុងការប្រឡូកក្នុងវិស័យការងារទាំំងនោះ៕

Related Articles