We TV Cambodia

តោះ!! មកដឹងអាជីវកម្ម ៣ប្រភេទ ដែលចំណាយដើមទុនតិចក្រោម ៥០០ដុល្លារ

តោះ!! មកដឹងអាជីវកម្ម ៣ប្រភេទ ដែលចំណាយដើមទុនតិចក្រោម ៥០០ដុល្លារ

ការមានអាជីវកម្មផ្ទាល់ខ្លួនមួយជារឿងដែលមនុស្សគ្រប់គ្នាតែងតែស្រមៃចង់បានស្ទើររាល់ថ្ងៃ ប៉ុន្តែការចាប់ផ្ដើមអាជិវកម្មគឺអ្នកត្រូវមានដើមទុន ហើយក៏មានមនុស្សច្រើនដែរ ដែលបានបោះបង់ក្ដីស្រមៃនេះចោល ដោយសារតែបញ្ហាខ្វះដើមទុននេះឯង។

ថ្ងៃនេះ WE TV Cambodia នឹងនាំលោកអ្នកឲ្យស្គាល់អាជីវកម្ម ៣ប្រភេទ ដែលអ្នកអាចចាប់ផ្ដើមជាមួយដើមទុនក្រោម ៥០០ដុល្លារ៖

១, Digital Marketing Agency៖ អ្នកចាប់ផ្ដើមអាជីវកម្មនេះបានជាមួយដើមទុនក្រោម ៥០០ដុល្លារប៉ុណ្ណោះ ព្រោះអាជីវកម្មប្រភេទនេះដំណើរការស្ទើរទាំងស្រុងលើកុំព្យូទ័រ និងប្រព័ន្ធអ៊ីនធឺណេត ហើយវាក៏មិនទាមទារឲ្យអ្នកចំណាយលើការជួលបុគ្គលិក និងការិយាល័យនោះទេ។ ប៉ុន្តែវាទាមទារឲ្យអ្នកមានកុំព្យូទ័រ អ៊ីនធឺណេត និងមានជំនាញខ្ពស់ក្នុងជំនាញនេះតែប៉ុណ្ណោះ។

២, ហាងអាហារអនឡាញ៖ របរនេះអ្នកអាចចាប់ផ្ដើមដោយចំណាយមិនដល់ ៥០០ដុល្លារនោះទេ ដោយអ្នកគ្រាន់តែមានជំនាញក្នុងការចម្អិន (ចេះម្ហូបច្រើន) ហើយអតិថិជនគោលដៅរបស់អ្នកជាអ្នកធ្វើការងារក្រុមហ៊ុន និងអ្នកដែលរវល់ ឬមិនចង់ចេញទៅញុំាអាហារនៅខាងក្រៅ ដោយអ្នកអាចផ្ដល់ជាសេវាកម្មង់អាហារតាមរយៈទូរសព្ទដៃ និងដឹកដល់កន្លែងធ្វើការរបស់ពួកគេផងដែរ។

៣, ក្រុមហ៊ុនជួយទិញទំនិញ៖ អ្នកអាចបង្កើតជាក្រុមហ៊ុនជួយទិញទំនិញ ដោយផ្ដល់សេវាកម្មជួយទិញពីក្រៅប្រទេសផង និងក្នុងប្រទេសផង ដើម្បីឲ្យអ្នករស់នៅបណ្ដាខេត្ត ដែលគ្មានពេលឡើងមកទិញទំនិញនៅទីក្រុង ក៏អាចទិញទំនិញតាមរយៈទូរសព្ទបានផងដែរ។ អាជីវកម្មប្រភេទនេះ អ្នកមិនចាំបាច់ចំណាយច្រើនទេ ពោលគឺមិនដល់ ៥០០ដុល្លារឡើយ ដោយអ្នកគ្រាន់តែធ្វើយ៉ាងណាឲ្យអតិថិជនមានទំនុកចិត្តលើអ្នកតែប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles