We TV Cambodia

តោះ !មកដឹងបន្ថែមពីរបៀបប្តូរទម្លាប់ចាយលុយខ្ជះខ្ជាយ

តោះ !មកដឹងបន្ថែមពីរបៀបប្តូរទម្លាប់ចាយលុយខ្ជះខ្ជាយ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ប្រសិនបើអ្នកចង់ប្តូរទម្លាប់ចាយលុយខ្ជះខ្ជាយ មុននឹងចំណាយលុយទិញរបស់អ្វីមួយអ្នកត្រូវសួរខ្លួនឯងថា៖

១) តើអ្នកត្រូវចំណាយពេលវេលាប៉ុន្មានទើបអាចទិញរបស់មួយនោះបាន? ប្រសិនបើអ្នកចង់ទិញទូរសព្ទតម្លៃ១០០០ដុល្លា ហើយអ្នកមានប្រាក់ខែ៥០០ដុល្លា តើអ្នកហ៊ានចំណាយជីវិត២ខែដើម្បីទិញបានទូរសព្ទដៃមួយគ្រឿងឬទេ?

២) តើអ្នកពិតជាត្រូវការរបស់នោះចាំបាច់ឬទេ?

៣) ប្រសិនបើគ្រាន់តែទិញទូរសព្ទ១គ្រឿង អ្នកចំណាយជីវិតអស់២ខែទៅហើយ ចុះអ្នកមានពេលវេលាប៉ុន្មានទៀតដើម្បីទិញផ្ទះបាននៅ? មានលទ្ធភាពអោយកូនបានចូលរៀន?

ជាការពិតណាស់ នៅពេលដែលអ្នកអាចឆ្លើយសំណួរនេះបាន អ្នកពិតជាជ្រាបច្បាស់ពីតម្រូវការដែលចាំបាច់សម្រាប់ការចំណាយផ្សេងៗ ព្រោះទម្លាប់នៃការចាយវាយវាពិតជាសំខាន់ណាស់ ប្រសិនបើអ្នកចាយមិនត្រូវចំណុចអ្នកនឹងប្រឈមនិងហានិភ័យហើយ។

Related Articles