We TV Cambodia

តោះស៊ែរចែករំលែកគ្នាដឹង អំពីគុណប្រយោជន៏ដ៏អស្ចារ្យនៃ​​«ស្ដៅ»

តោះស៊ែរចែករំលែកគ្នាដឹង អំពីគុណប្រយោជន៏ដ៏អស្ចារ្យនៃ​​«ស្ដៅ»

ស្ដៅ មានជាតិល្វីងក៏ពិតមែន ប៉ុន្តែភាគច្រើននៃប្រជាជនខ្មែរចួលចិត្តបរិភោគ ផ្កា​​ និងស្លឹករបស់វាជាអាហារ។ ស្តៅជាឪសថធម្មជាតិម្យ៉ាងដែលប្រឆាំង និងជំងឺទឹកនោមផ្អែមដ៏សក្តិសិទ្ធិ ព្យាបាលជំងឺ គ្រុនចាញ់ ស្បែកលឿង រោគសើស្បែក ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម ជាដើម។ គុណសម្បត្តិខាងព្យាបាលរោគរួមមាន៖

១. ផ្កាខ្ចីៗរបស់ស្តៅ ជួយព្យាបាលអាការៈ ហៀរសំបោរ និងឈឺបំពង់ក

២. ត្រួយ ជួយព្យាបាលជំងឺឬសដូងបាត និងគ្រួសក្នុងតម្រងនោម

៣. សំបកខ្ចីៗ អាចព្យាបាលជំងឺគ្រុនផ្តាសាយ រាគរូស បង្កើនចំណង់អាហារ

៤. ទងរបស់វា អាចព្យាបាលជំងឺគ្រុនចាញ់

៥. សាច់បន្ទាប់ពីសំបក អាចជួយព្យាបាលអាការៈរលាកក្នុងប្រម៉ាត់

៦. ជ័រ អាចជួយព្យាបាលអាការៈ ក្តៅក្នុង

៧. ឫសវាជួយព្យាបាលជំងឺរលាកស្បែក បន្ថយកំហាក ដែលមាននៅក្នុងទ្រូងផងដែរ

៨. ស្លឹក និងផ្លែ ប្រើជាថ្នាំសំលាប់សត្វល្អិត

៩. សារធាតុចត់ៗរបស់ស្តៅ អាចប្រើជាថ្នាំកាពារជំងឺបេះដូង

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles