រឿង“Journey to the West” ឬគ្រប់គ្នាហៅថា “យុទ្ធសិល្ប៏ស៊ុនអ៊ូខុង” ជារឿងយុទ្ធសិល្ប៏យុទ្ធសាស្ត្រដកស្រង់ចេញប្រលោមលោកបុរាណនៃអក្សរសិល្ប៍ចិនអស្ចារ្យ។ បើគិតមកទល់ពេលនេះ វាត្រូវបានគេផលិតជារឿងភាគតាមទូរទស្សន៍ចំនួន៤ស៊េរី តុក្កតា១និងភាពយន្តចំនួន២រឿង។ ស្ដេចស្វា ស៊ុន អ៊ូខុងជាតួអង្គដែលចាប់អារម្មណ៍ជាគេ ព្រោះគេអាចប្រែក្រឡាដល់៧២យ៉ាង និងទទួលតួនាទីសំខាន់ដើម្បីការពារគ្រូ ថាងចេងទៅចម្លងធម៌។ សូមទស្សនាតួរ ស៊ុន អូខុង គ្រប់ស៊េរីខាងក្រោមនេះ៖
១. រឿង “Journey to the West” ឆ្នាំ១៩៨៦
២.រឿង “Journey to the West” ឆ្នាំ១៩៩៦
៣. រឿង“Journey to the West” ឆ្នាំ២០១០
៤. រឿង“Journey to the West” ឆ្នាំ២០១១
៥.ភាពយន្ត “Journey to the West :Conquering the Demons ” ឆ្នាំ២០១៣
៦. ភាពយន្ត “Journey to the West: The Demons Strike Back” ឆ្នាំ២០១៧
អត្ថបទដោយ៖ ពិសី
