We TV Cambodia

តោះមកស្វែងយល់ពីប្រភេទប្លង់សម្គាល់ម្ចាស់កម្មសិទ្ទ ទាំង៣នេះ

តោះមកស្វែងយល់ពីប្រភេទប្លង់សម្គាល់ម្ចាស់កម្មសិទ្ទ ទាំង៣នេះ


គ្រប់គ្នាច្បាស់ជាស្គាល់ហើយថាប្លង់ដី ប្លង់ផ្ទះ ដែលលឺគេហៅថា ប្លង់រឹង និង ប្លង់់ទន់។ នោះហើយដែលគេហៅជាភាសាផ្លូវការ និងក្នុងផ្លូវច្បាប់ជា ប័ណ្ណសម្គាល់អចលនទ្រព្យ ហើយពេលខ្លះគេហៅថា ប័ណ្ណទន់ និងប័ណ្ណរឹងក៏មាន។ ភាគច្រើនកម្រមានអ្នកហៅថាប័ណ្ណសម្គាល់អចលនទ្រព្យណាស់ គ្រប់គ្នាតែងតែហៅប្លង់កម្មសិទ្ធតែម្តងព្រោះជាភាសាសាមញ្ញហើយងាយស្តាប់ ។បច្ចុប្បន្នក្នុងការកាន់កាប់អចលនទ្រព្យនីមួយៗ ត្រូវបានបែងចែកជា ៣ ប្លង់ ឬ ៣ ប័ណ្ណ ដូចជា៖ ប្លង់ទន់ ប្លង់រឹង និងប្លង់រួម ។
១)លង់ទន់៖
ប្លង់ទន់ ឬប័ណ្ណទន់គឺជាប្លង់ ឬប័ណ្ណសម្គាល់អចលនទ្រព្យដែលមានវិសាលភាពក្នុងការប្រើប្រាស់នៅមានកំរិតដែលជាលិខិត ប្លង់ ឬប័ណ្ណសាមញ្ញដែលអាចជាកិច្ចសន្យាទិញ លក់ និងលិខិតដែលធ្វើដោយឃុំ សង្កាត់របស់យើង និងអាចមានការទទួលស្គាល់ពីអជ្ញាធរថ្នាក់ក្រោយជាតិ ដែលគ្រប់គ្នាតែងនិយាយលេងថា ទន់ទាំងប្លង់ ទន់ទាំងការប្រើប្រាស់ក្នុងការកាន់កាប់ ឬរស់នៅលើអចលនទ្រព្យនោះ។ យ៉ាងណាមិញ បើទោះជាប្លង់ទន់មិនទាន់បានចុះបញ្ជី និងនៅមានកំរិតវិសាលភាពក្នុងការប្រើប្រាស់ក៏ដោយ ក៏វាជាក្រដាសស្នាមបញ្ជាក់ពីកម្មសិទ្ធក្នុងការរស់នៅផងដែរ ។ភាគច្រើន រាល់ការទិញ លក់អចលនទ្រព្យមួយៗ ការយកប្លង់សម្រាប់កម្ចីពីធនាគារ គេតែងតែសាញរឿងប្លង់ទន់នេះឯង ព្រោះពុំទាន់មានសិទ្ធិពេញលេញនៅឡើយ និងខ្លាចប៉ះពាល់ក្នុងការចេញប្លង់រឹងទៅថ្ងៃក្រោយ។
២) ប្លង់រឹង៖
សម្រាប់ប្លង់រឹងក្នុងការកាន់កាប់សិទ្ធអចលនទ្រព្យ វាមានវិសាលភាពនៃការកាន់កាប់គ្រប់គ្រាន់ជាកម្មសិទ្ធដោយពេញលេញក្នុងផ្លូវច្បាប់ ដែលនិយាយអោយចំនោះគឺ រឹងទាំងប្លង់ រឺងទាំងប្រសិទ្ធិភាពក្នុងផ្លូវច្បាប់ និងការប្រើប្រាស់របស់ម្ចាស់អចលនទ្រព្យនានា។ឯកសារយោងសម្រាប់សម្គាល់ប្លង់រឹងអាចមានដូចជា វិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ ប័ណ្ណកាន់កាប់និងសម្គាល់អចលនទ្រព្យរបស់យើងដែលត្រូវបានចុះបញ្ជី វាស់វែង និងចេញអោយប្រើ ដោយស្ថាប័នថ្នាក់ជាតិ ពីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ ហើយអ្វីដែលពិសេសនោះ ប្លង់រឹងមានចំនុចពិសេសសមួយចំនួនម្រាប់សម្គាល់ប្លង់ពិត ដើម្បីជៀសវាងការក្លែងបន្លំប័ណ្ណពិតផងដែរ។ សម្រាប់អចលនទ្រព្យដែលមានប្លង់រឹង គឺតែងតែងាយ ទិញ លក់ក្នុងទីផ្សារព្រោះវាមានការផ្ទេរសិទ្ធទៅវិញទៅមកមានវិសាលភាព ការប្រើប្រាស់ និងកាន់កាប់ពេញលេញ ស្របតាមច្បាប់ជាតិ និងងាយស្រួលជាងប្លង់ទន់។
៣) ប្លង់រួម៖
ប្លង់រួមនេះ បើហៅជាផ្លូវការគឺ ប្លង់សំគាល់សហកម្មសិទ្ធ ដែលកាលពីមុនខ្ញុំក៏ធ្លាប់ឆ្ងល់ដែរថាជាប្លង់អ្វី។ ក្រោយបានសួរនាំខ្លះៗគឺថាប្លង់រួមនេះសំដៅលើប័ណ្ណសម្គាល់កម្មសិទ្ធថ្មីមួយ ដែលមានម្ចាស់រស់នៅចាប់ពី២នាក់ឡើងទៅក្នុងអចលនទ្រព្យមួយ រឺអាគារតែមួយដែលគេបានកំណត់សម្រាប់អាគារដូចជា ខុនដូ អាផាតមិន អាគារផ្សេងៗ។ហើយចំនុចដែលពិសេសនោះគឺប្លង់នេះអាចអោយជនបរទេសមានសិទ្ធស្របច្បាប់ក្នុងការកាន់កាប់ និងមានសិទ្ធជាម្ចាស់ក្នុងអាគារ តែគ្រាន់តែមិនមានសិទ្ធកាន់កាប់ដីក្នុងប្រទេសរបស់យើង។ប្លង់សហកម្មសិទ្ធនេះក៏បានទទួលស្គាល់ដោយពីក្រសួងដែនដីផងដែរ តែគ្រាន់តែបញ្ជាក់អំពីការកាន់កាប់រួម៕

ដោយ៖ ឧត្ដម​

Related Articles