We TV Cambodia

តោះមកស្វែងយល់ពីជំងឺ បាក់ទឹកចិត្តធ្ងន់ធ្ងរ វិធីការពារនិងព្យាបាល

តោះមកស្វែងយល់ពីជំងឺ បាក់ទឹកចិត្តធ្ងន់ធ្ងរ វិធីការពារនិងព្យាបាល

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព internet

មិនថាសម័យនេះ ឬពីមុននោះទេ មនុស្សមួយចំនួនធំ តែងតែមានវិបត្តតូចធំទៅតាមការរស់នៅជាក់ស្ដែងប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺត្រង់ថា ពេលដែលមានបញ្ហាកើតឡើង មិនហ៊ានប្រឈមហើយថែមទាំងលាក់ទុកក្នុងចិត្ត ឱ្យកើតជាកង្វល់ក្នុងចិត្ត។ នៅពេលដែលបញ្ហាមិនមានដំណោះស្រាយ គ្មានអ្នកជួយលើកទឹកចិត្ត ជួយផ្ដល់យោបល់ អ្នកក៏ក្លាយខ្លួនជាអ្នកជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន យូរៗទៅវាក៏កាន់តែធ្ងន់ធ្ងរទៅៗ រហូតអ្នកនឹកស្មានមិនដល់។

ជាការពិតណាស់ ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺមួយប្រភេទ ដែលសង្គមខ្មែរយើងមិនសូវលើកមកនិយាយ និងមិនដែលចាប់អារម្មណ៍ ឬអាចនិយាយបានថាមួយចំនួនគាត់មិនដឹងថាវាជាឃាតករលាក់មុខនោះទេ ម្យ៉ាង នៅប្រទេសយើងមិនទាន់មានការយកចិត្តទុកដាក់ពីគ្រួពេទ្យព្យាបាល អ្នកពិគ្រោះ ឬអ្នកជំនាញណាម្នាក់ច្បាស់លាស់គួរឱ្យទុកចិត្តផងដែរ ។ បើនិយាពីជំងឺនេះ វាច្រើនកើតមានឡើងលាយឡំជាមួយជំងឺ ទូទៅផ្សេងទៀត ដែលពេលខ្លះវាមានអាការៈរោគមិនអាចកំណត់ច្បាស់លាស់ផងដែរ។

១- អ្វី​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ ?

ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ  Major depressive disorderឬ Unipolar​ ត្រូវបានគេឱ្យនិយមន័យថា ជាភាពមិនប្រក្រតីនៃផ្លូវអារម្មណ៍របស់យើង ដែលអាចផ្តល់ភាពអវិជ្ជមានយ៉ាងខ្លាំងដល់សតិអារម្មណ៍ ការគិត និងសកម្មភាពប្រចាំថ្ងៃរបស់យើង ដូចជាដំណេក របបអាហារ ឬការងារប្រចាំថ្ងៃ។ វាជាសភាពមួយ ដែលចិត្ត ការគិត កានិយាយស្ដី ឬអារម្មណ៍របស់យើងស្ថិតនៅក្នុងភាពច្របូកច្របល់ និងគ្រប់ដណ្ដប់ដោយការគិតបែបវិជ្ជមាន ម៉្យាងទៀតអ្នកជំងឺចេះតែ​ពិបាក​ចិត្ត​គ្មានលស់ថ្ងៃ បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ គ្មានការចងចាំជាដើម។ តាមការពិតទៅ ការបាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ Unipolar ពិបាកបែងចែក​ឱ្យដាច់   ពីជំងឺបាក់ទឹកចិត្តធម្មតា និងជំងឺផ្លូវអារម្មណ៍ណាស់ ព្រោះប្រភេទនៃជំងឺទាំងនេះវាមានទំនាក់ទំនងគ្នា ហើយស្ទើរតែដូចគ្នាតែម្ដង។

ជាមួយគ្នានេះដែរ ជំងឺធ្លាក់ទឹកចិត្តប្រភេទធ្ងន់ធ្ងរ អាចជះឥទ្ធិពលអវិជ្ជមានដល់ជីវិតផ្ទាល់ខ្លួន ជីវិតការងារ ឬការអប់រំ ក៏ដូចជាការគេង ទម្លាប់ញ៉ាំនិងសុខភាពទូទៅផងដែរ។

យោងតាមរបាយការដែលទទួលបានពី German depression foundation  បានឱ្យដឹងថា ចន្លោះពី ២ទៅ៨% នៃមនុស្សពេញវ័យធ្លាក់ខ្លួនជាអ្នកជំងឺធ្លាក់ទឹកចិត្ត ហើយបានសម្លាប់ខ្លួនដោយការធ្វើអត្តឃាតនិងប្រហែល ៥០% នៃមនុស្សដែលបានស្លាប់ដោយសារការធ្វើអត្តឃាតគឺមានអ្នកជំងឺធ្លាក់ទឹកចិត្ត ឬជំងឺអារម្មណ៍ផ្សេងទៀតលាយគ្នា។

តាមការពិតទៅ ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរមានសភាពគួរឱ្យព្រួយបារម្មណ៍ និងគួរតែយកចិត្តទុកដាក់ ព្រោះជំងឺនេះមានរយៈពេលយូរជាងភាពសោកសៅ(sad) ដែលគ្រាន់តែជាផ្នែកធម្មតានៃជីវិត ហើយអ្នកនាៗក៏ធ្លាប់មានអារម្មណ៍ថាពីបាកចិត្ត តែការពិបាកចិត្តនេះមិនអាចហៅថាជាជំងឺធ្លាក់ទឹកចិត្តបានទេ ដូចនេះសូមកុំមានការភាន់ច្រលំ។

បើតាមប្រភពដដែលបានឱ្យដឹងថាប្រជាជនប្រមាណ ២១៦ លាននាក់ (៣% នៃប្រជាជនពិភពលោក) ក្នុងឆ្នាំ ២០១៥ ជាជនរងគ្រោះដោយសារជំងឺដ៏សាហាវមួយនេះ ហើយអ្នករងគ្រោះភាគច្រើនគឺជាស្រ្តី មានចំនួនច្រើនជាងបុរសពីរ ទៅបីដងឯណោះ។

២)រោគសញ្ញានៃជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ

  • មានអារម្មណ៍ពិបាកចិត្ត ឬ ឆាប់ខឹងស្ទើរពេញមួយថ្ងៃ
  • បាត់បង់ចំណង់គ្រប់យ៉ាងជាមួយអ្វីដែលធ្លាប់ចូលចិត្ត
  • ឡើងទម្ងន់ ឬស្រកទម្ង់ខុសពិធម្មតាដោយសារការញាំខុសប្រក្រតី
  • មានបញ្ហាតំណេក ពេលខ្លះចង់គេងច្រើនជាងធម្មតា
  • មានអារម្មណ៍ថាសម្រាកមិនគ្រប់គ្រាន់ ឆាប់អស់កម្លាំង ងងុយគេង
  • បាត់បង់ថាមពល នឿយហត់ខុសធម្មតា
  • មានអារម្មណ៍ថាគ្មានតម្លៃ ឬ ធ្វើខុសរឿងអ្វីមួយ ធ្វើអោយយើងមានអារម្មណ៍ខុសពីធម្មតា
  • ពិបាកផ្ចង់អារម្មណ៍ ផ្ដោតលើអ្វីមួយ ពិបាកក្នុងការសម្រេចចិត្ត
  • គិតចង់ធ្វើបាបខ្លួនឯង ឬ ចង់សម្លាប់ខ្លួន។

៣).ធាតុបង្ករ

ជំងឺបាក់ទឹកចិត្តកំរិតធ្ងន់ជា​ប្រភេទជំងឺផ្លូវចិត្តដែលបណ្តាលមកពីមូលហេតុធំ​បី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុទីមួយគឺបណ្តាលមកពីកត្តាតំណពូជនិងភេទ​ដែលសំដៅលើភេទ​ស្រី (ងាយរងជំងឺពីរដងលើសភេទប្រុស) ហើយអ្នកមានប្រវត្តិក្រុមគ្រួសារ​មានជំងឺ​បាក់ទឹកចិត្តអាចប្រឈមជំងឺដប់ភាគរយ។ មូលហេតុទីពីរគឺបណ្តាលមក​ពីកត្តាបរិស្ថាននិងបទពិសោធន៏ក្នុងជីវិត ដែលផ្តោតលើការស្ត្រេសខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលមិនអាចដោះស្រាយបាននិងសំពាធនៃបរិស្ថានជុំវិញ។ កត្តាទីបីគឺបណ្តាលមកពីកត្តាសុខភាពផ្លូវកាយដែលសំដៅលើផលប៉ះពាល់លើខួរក្បាល (ដូចជាជំងឺស្ទះឬដាច់សរសៃឈាមខួរក្បាល)​និងជំងឺធ្ងន់ធ្ងរផ្សេងទៀត​។ លើសពីនេះទៀតកត្តាចំណីអាហារនិងដំណេកដូចជាកង្វះអាហារូបថមណ៏ក៏​ចូលរួមក្នុងជំងឺបាក់ទឹកចិត្តកំរិតធ្ងន់។

៤).ផលប៉ះពាល់

ផលប៉ះពាល់ធំនៃជំងឺបាក់ទឹកចិត្តកំរិតធ្ងន់ គឺធ្វើឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន ដែលមានប្រហែល១០%នៃអ្នកជំងឺ។​ វាប៉ះពាល់ដល់ជំងឺផ្លូវកាយ​ (ដោយសារការប្រែប្រួលលើសារធាតុបញ្ជូនតាមប្រព័ន្ធប្រសាទនិងអរម៉ូនក្នុងរាងកាយ) ដូចជាវិបត្តិលើការផ្តោតអារម្មណ៏, ការចងចាំ​​, ដំណេក, ការទទួលទាន, កម្លាំងថាមពល, រួមទាំងប្រព័ន្ធផ្សេងទៀតនៃរាងកាយ។ លើសពីនេះវាប៉ះពាល់​ដល់ការប្រស្រ័យទាក់ទង, ការប្រកបរបររកស៊ី, និង​ការធ្វើការងារ​ដែលជាបន្ទុក​ដល់ខ្លួនផ្ទាល់, គ្រួសារនិងសង្គមជាតិ។

៥).ការព្យាបាលនិងការពារ

ការព្យាបាលជំងឺបាក់ទឹកចិត្តកំរិតធ្ងន់ រួមមានការព្យាបាលដោយថ្នាំជាមួយការព្យាបាលផ្លូវចិត្តដោយប្រឹក្សាយោបលជាមួយអ្នកជំនាញនិងព្យាបាលផ្លូវចិត្ត។ លើសពីនេះការផ្លាស់ប្តូរការគិតនិងការរស់នៅ (Life style changes) រួមមានការធ្វើ​លំហាត់ប្រាណ, ការធ្វើសមាធិ, ការទទួលទាននូវអាហារសុខភាព (បន្លែ, ផ្លែឈើ, ទឹក, អាហារដែលសំបូរវីតាមីននិងសារធាតុចិញ្ចឹមផ្សេងទៀត)។ ការផ្តល់កំលាំងចិត្តនិងយកចិត្តទុក្ខដាក់ពីក្រុមគ្រួសារនិងអ្នកនៅជុំវិញក៏ជាកត្ត​សំខាន់សំរាប់ការព្យាបាលលើជំងឺបាក់ទឹកចិត្តកំរិតធ្ងន់។ ការការពាររួមមានការ​មានទម្លាប់ល្អក្នុងការរស់នៅនិងការផ្តល់កំលាំងចិត្តអោយខ្លួនឯង ជាពិសេស​ការលើកទឹកចិត្តពីក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួន៕

ប្រភពអត្ថបទ៖ ស្រាវជ្រាវ

 

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *