We TV Cambodia

តោះមកស្គាល់ស្ថាបនិកទាំង៥នាក់របស់Facebook ទាំងអស់គ្នា

តោះមកស្គាល់ស្ថាបនិកទាំង៥នាក់របស់Facebook ទាំងអស់គ្នា

ដោយ៖ឧត្តម

១. លោក Mark Zuckerberg
លោកជាស្ថាបនិក និងជាអ្នកដឹកនាំដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាស្តេច Facebook និងជាមហាសេដ្ឋីប្រាក់លាន។ លោក Mark កើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨៤ នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិច។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Priscilla Chan ដែរជាមិត្តស្រីរបស់គាត់តាំងពីនៅរៀនសាកលវិទ្យាល័ Harvard ជាមួយគ្នានៅឆ្នាំ២០១២ ហើយទទួលបានចំណងកូនស្រី២រូប។ គិតមកដល់ឆ្នាំ២០១៨នេះ លោកមានទឹកប្រាក់សរុបចំនួន ៨១.៦ ពាន់លានដុល្លារ។
២. លោក Eduardo Saverin
លោក Eduardo ក៏ស្ថាបនិករបស់ Facebook មួយផងដែរ ហើយលោកក៏ត្រូវជាមិត្តភ័ក្រ្តរបស់លោក Mark ទៀតផង។ លោក Eduardo កើតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៨២ នៅក្នុងក្រុង Sao Paulo ហើយក៏បានផ្លាស់ប្តូរមករស់នៅទីក្រុង Rio De Janeiro ប្រទេសប្រេហ្ស៊ីល។ ប៉ុន្តែនៅឆ្នាំ ១៩៩៣ គ្រួសាររបស់លោកបានផ្លាស់ប្តូរទីលំនៅមករស់នៅ សហរដ្ឋអាមេរិចដើម្បីមុខជំនួញរបស់គ្រួសារគាត់។ នៅឆ្នាំ ២០១៥ លោកបានរៀបការជាមួយលោកស្រី Elaine Andriejanssen កូនកាត់ចិន ឥណ្ឌូណេស៊ី។ គិតមកដល់ឆ្នាំ២០១៨នេះ លោកមានទឹកប្រាក់សរុបចំនួន ១១.១ពាន់លានដុល្លារ។
៣. លោក Elaine Andriejanssen
លោក Andrew McCollum ក៏ជាស្ថាបនិកមួយរូបរបស់ Facebook ផងដែរ។ លោក Andrew McCollum កើតនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ១៩៨៣ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិច។ ប៉ុន្តែលោកបានចាកចេញពីក្រុមការងារ Facebook នៅខែកញ្ញា ឆ្នាំ២០០៧។
៤. លោក Dustin Moskovitz
លោក Dustin Moskovitz ក៏ត្រូវបានគេស្គាល់ថាជាស្ថាបនិកមួយរូបរបស់ Facebook ផងដែរ ដោយលោកកើតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៨៤ ក្នុងរដ្ឋហ្វរីដា សហរដ្ឋអាមេរិច ដែរមានអាយុក្មេងជាង Mark ចំនួន៨ថ្ងៃ។ លោកបានរៀបការ ជាមួយអ្នកស្រី Cari Tuna ក្នុងឆ្នាំ២០១១ បើគិតមកដល់ឆ្នាំ២០១៨ លោកមានទឹកប្រាក់សរុបចំនួន ១៥.៣ពាន់លានដុល្លារ។
៥. លោក Chris Hughes
លោក Christopher Hughes ក៏ជាស្ថាបនិកមួយរូបរបស់ Facebook ផងដែរ ដោយលោកបានកើតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២៩៨៣ នៅរដ្ឋ North Carolina សហរដ្ឋអាមេរិច។ ដោយបច្ចុប្បន្នលោកក៏ជាអ្នកនយោបាយមួយរូបផងដែរ ហើយមានរឿងដែរប្រិយមិត្តនឹកស្មានមិនដល់នោះគឺ លោក Christopher Hughes បានរៀបការជាមួយភេទដូចគ្នានៅឆ្នាំ២០១០ គឺលោក Sean Eldridge ដែរជាសកម្មជននយោបាយអាមេរិចជាអតីតបេក្ខជនសភា។ មកដល់ឆ្នាំ២០១៧ លោកមានទឹកប្រាក់សរុបចំនួន ៤៥០ លានដុល្លារ៕

Related Articles