We TV Cambodia

តោះមករៀនធ្វើស៊ុបគាវ ប្លែកមាត់ ហើយ បានទាំងចំណេះទៀត

តោះមករៀនធ្វើស៊ុបគាវ ប្លែកមាត់ ហើយ បានទាំងចំណេះទៀត

 ស៊ុបគាវ អាចញុំាជាមួយមី​ គុយទាវឬ ញុំាទទេក៏បាន។ តែបើសិនជាអ្នកចង់ចេះនៅវិធីចម្អិន តោះយើងធ្វើតាមរូបមន្តខាងក្រោម៖

គ្រឿងផ្សំ៖

ចំណុចទី១៖ ស៊ុបមាន់

១. មាន់មួយក្បាល

២.​ ទឹក ៨លីត្រ

៣. អំបិល ៣ស្លាបព្រាបាយ

៤. ស្ករស ២ស្លាបព្រាបាយ ( ដាក់តាមចំណង់ចំណូលចិត្ត)

៥. ម្សៅស៊ុបមាន់ ២ស្លាបព្រាបាយ

ចំណុចទី២៖ ស្នូលគាវ

១. សាច់ជ្រូកចិញ្ច្រាំ ៧០០ក្រាម

២. បង្គារ ២០០ក្រាម

៣. ស្លឹកស្ពៃសរ ១០ធាង ឬ២០០ក្រាម

៤.គ្រាប់ល្ងរសឆៅ ១ស្លាបព្រាបាយ

៥. ខ្ទឹមស ៦កម្ពឹស

៦.​ ស្លឹកខ្ទឹម ៥ដើម

៧. អំបិល ស្ករ ម្រេចម៉ត់ ម្សៅស៊ុបមាន់ ១ស្លាបព្រាកន្លះ

៨. ពងទា ២គ្រាប់

គ្រឿងផ្សំផ្សេងទៀត ៖

  • សំបកគាវ ២ ឬ៣ កញ្ចប់
  • មី (ជ្រើសរើសមីប្រភេទអីក៏បាន)
  • ស្លឹកខ្ទឹម
  • ជីវ៉ាន់ស៊ុយ
  • ខ្ទឹមបំពង
  • ប្រេងល្ង

របៀបធ្វើ៖

១. ដាំទឹកស្ងោរមាន់ក្នុងឆ្នាំងធំមួយ ដាក់ស្ករស អំបិល ម្សៅស៊ុបមាន់ ចូលកូរវាឲ្យសព្វ ចាំដល់វាពុះហើយនឹងឃើញវាចេញពពុះពណ៌ស ដួសពពុះនោះចេញឲ្យអស់ ហើយរំងាស់វាទុករយៈពេល១ម៉ោង(បើកគម្របចោល)។

២. យកធាងស្ពៃសមកកាត់យកតែស្លឹក និងយកស្លឹកខ្ទឹមហាន់វាឲ្យម៉ត់ ហើយយកបង្គារសម្អាតនឹងបកសំបកឲ្យស្អាត រួចចិញ្ច្រាំវាឲ្យម៉ត់ បន្ទាប់មក យកវាចាក់ចូលចានសាច់ជ្រូកចិញ្ច្រាំទាំងអស់ចូលគ្នា ។

៣. ដាក់ពងមាន់យកតែផ្នែកក្រហម ល្ងស ស្ករស អំបិល ម្សៅស៊ុបមាន់ ម្រេច ចំនួន ១ស្លាបព្រាកន្លះ ខ្ទឹមសរដែលចិញ្ច្រាំរួច ចូលក្នុងចានសាច់ជ្រូកចិញ្ច្រាំ រួចហើយច្របល់វាឲ្យសព្វចូលគ្នាល្អ។

៤. បន្ទាប់ពីបានធ្វើស្នូលហើយ យកសំបកគាវ មកវ៉ិចជាមួយស្នូលតាមចំណង់ចំណូលចិត្ត។ រួចចាំដល់ទឹកស៊ុបឆ្អិនល្មម សឹមយកគាវទៅស្រុះដាក់ក្នុងទឹកស៊ុប។

៥. អ្នកអាចដួស ស៊ុបគាវ ដាក់ចានញុំាជាមួយមី គុយទាវ ឬក៏អាចថែមបន្លែក៏បាន នោះអ្នកនឹងទទួលបានស៊ុបគាវដ៏ឆ្ងាញ់ពិសារ អាចទទួលទានបានទាំងក្រុមគ្រួសារយ៉ាងរីករាយ។

 

Related Articles