We TV Cambodia

តោះមកយល់ដឹងពីគម្រោងលំនៅឋាន អគារ និងប្រាក់ទុនវិនិយោគនៅកម្ពុជា

តោះមកយល់ដឹងពីគម្រោងលំនៅឋាន អគារ និងប្រាក់ទុនវិនិយោគនៅកម្ពុជា

ដោយៈឧត្តម

របាយការណ៍ប្រចាំឆ្នាំ៖ នាពេលបច្ចុប្បន្នប្រទេសកម្ពុជាមានការកើនឡើងនូវគម្រោងសាងសង់គ្រប់ប្រភេទស្មើរតែនៅគ្រប់រាជធានីភ្នំពេញនឹងនៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងអស់នោះគឺភាគច្រើនស្ថិតនៅក្នុងខេត្តព្រះសីហនុដែលបណ្តុំអគារ ខុនដូ ជាច្រើន។ ទាំងអស់នោះគឺជាគម្រោងដែលកម្ពុជាទទួលបានក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយព្រមទាំងក្នុង២០១៩៖

– គម្រោង អគារ ខ្ពស់ៗ ចាប់ពី៥ជាន់ ឡើងមាន ចំនួន៤៣២គម្រោង ស្មើនឹង៤៣៦អគារ (ខេត្តព្រះ សីហនុ មាន គម្រោង អគារ ខ្ពស់ៗ ចាប់ពី៥ជាន់ ឡើង មាន ចំនួន២០៣អគារ)ក្នុងនោះពី ៥ជាន់ទៅ ៩ជាន់ មាន ចំនួន២០៨អគារ ពី១០ជាន់ទៅ ១៩ជាន់ មាន ចំនួន១៣៥ អគារ ពី ២០ជាន់ទៅ ២៩ជាន់ មាន ចំនួន ៥៧អគារ ពី ៣០ជាន់ទៅ ៣៩ជាន់ មាន ចំនួន២៣អគារ ពី៤០ជាន់ ឡើង ទៅ មាន ចំនួន១៣អគារ

– សំណង់ លំនៅ ឋាន ចំនួន ៣ ៧៣២ គម្រោង មាន ផ្ទៃ ក្រឡា កម្រាល សំណង់ចំនួន ៨ ០២៤ ២៨៦ ម២ មាន ទុន វិនិយោគ៣ ៦៦១ ២៧៥ ៣៥០ ដុល្លារ ស្មើនឹង ៣៨ ៤៨៨ ខ្នង /ចំណែកឯកជន/ល្វែង

– បុរីលំនៅឋាននិង បណ្ដុំ លំនៅឋាន មាន លក្ខណៈបុរីនៅទូទាំង ប្រទេស ចំនួន ៤០ គម្រោង ស្មើនឹង ១៦ ៥៨៩ ខ្នង មាន ផ្ទៃក្រឡាកម្រាលសំណង់សរុប ២ ៤៩៦ ៣៥៨ ម២ មាន តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគ ប្រមាណ ៨២១ ៣០៦ ៦៧៦ដុល្លារ

– អគារ ផ្ទះល្វែងនិង ភូមិគ្រឹះ នៅ ទូទាំង ប្រទេស មាន ២០ ៧៨១ ល្វែង/ខ្នង មាន ផ្ទៃ ក្រឡា កម្រាល សំណង់ ៣ ៤៩៩ ២០៤ ម២ ដែល មាន តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគ ប្រមាណ ១ ២៦៩ ៦៥៣ ១៨៨ ដុល្លារ

– អគារ ស្នាក់នៅរួមមាន១៥២ គម្រោង ស្មើនឹង១៧ ៧០៧ ចំណែកឯកជន មាន ផ្ទៃ ក្រឡា កម្រាល សំណង់ ៣ ២០៣ ០០១ម២ មាន តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគ ប្រមាណ ១ ៩០៧ ២៦៩ ៥៧៨ ដុល្លារ

– សំណង់សណ្ឋាគារនៅ ទូទាំង ប្រទេសមាន ចំនួន ៦៦គម្រោង ស្មើនឹង ៩៧៧ ៨៦៧ ម២ ដែល មាន តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគ ប្រមាណ ៥៨៦ ៣៩១ ៦៧៦ ដុល្លារ

– សំណង់អគារ ពាណិជ្ជកម្មនៅ ទូទាំង ប្រទេសមាន ចំនួន ៣១២ គម្រោង ស្មើ នឹង ៥ ៩២៨ ៩៨៥ ម២ ដែល មាន តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគ ប្រមាណ ៣ ៥១៨ ០៥៣ ០៤៣ ដុល្លារ

– សំណង់ អគារ រោងចក្រនៅ ទូទាំង ប្រទេសមានចំនួន ១២១ គម្រោង មានផ្ទៃ ក្រឡា កម្រាល សំណង់ ២ ៦៨៥ ២៩៣ ម២ ដែល មាន តម្លៃ ប៉ាន់ស្មាន ទុនវិនិយោគ ប្រមាណ ១ ១៤១ ៧៧៩ ៦៩១ ដុល្លារ

– សំណង់ អគារ ពហុមុខងារនៅ ទូទាំង ប្រទេសមាន ចំនួន ៩៤ គម្រោង ស្មើនឹង ៥ ០៨១ ៤៣២ ម២ ដែល មាន តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគ ប្រមាណ ៣ ០៤៨ ៦៦៤ ៦២៦ ដុល្លារ។

សូមបញ្ជាក់ដែរថា គិតចាប់ ពីឆ្នាំ ២០០០ ដល់ ឆ្នាំ ២០១៩ បាន ចេញ លិខិត អនុញ្ញាត សាងសង់ នៅ ទូទាំង ប្រទេស ចំនួន ៤៨ ០០៤គម្រោង ផ្ទៃ ក្រឡា កម្រាល សំណង់ សរុប ចំនួន១៣១ ៩៤៣ ៥៣៥ ម២ និង តម្លៃ ប៉ាន់ស្មាន ទុន វិនិយោគសរុប ប្រមាណ ៥១ ០៣៥ ១២៤ ៤៥១ ដុល្លារ គម្រោង អគារ ខ្ពស់ៗ ចាប់ពី៥ជាន់ ឡើង នៅ ទូទាំង ប្រទេស មាន

 ទន្ទឹមនឹងនេះ ចំនួន ១ ៦២៤អគារ (ក្នុង នោះអគារ ខ្ពស់ៗ ចាប់ ពី ៥ជាន់ទៅ ៩ជាន់ មាន ចំនួន៨៧២អគារ អគារ ចាប់ ពី ១០ ជាន់ ទៅ ១៩ជាន់ មាន ចំនួន៤៦១អគារ អគារ ចាប់ ពី ២០ជាន់ទៅ ២៩ជាន់ មាន ចំនួន១៥៦អគារ អគារ ចាប់ ពី ៣០ជាន់ទៅ ៣៩ជាន់ មាន ចំនួន៩៥អគារ អគារ ចាប់ ពី៤០ជាន់ ឡើង មាន ចំនួន ៤០អគារ ។ ដោយឡែកនៅ ខេត្តព្រះសីហនុ មានអគារចាប់ ពី ៥ជាន់ទៅចំនួន២៣៨អគារ) គម្រោងបុរី លំនៅឋាននិង បណ្ដុំ លំ នៅឋាន មាន លក្ខណៈ បុរី មាន ចំនួន ២៩៨គម្រោង និងលំនៅឋាន មាន លក្ខណៈជា អគារ សហកម្មសិទ្ធិ ក្នុង រាជធានី ភ្នំពេញ គិត ចាប់ ពី ឆ្នាំ ២០១១ រហូត ដល់ ឆ្នាំ ២០១៩ មាន ចំនួន២២ ២៦៩ចំណែកឯកជន ៕

Related Articles