We TV Cambodia

តោះមកដឹងពីអចលនទ្រព្យទាំង៤ប្រភេទនេះ គឺមិនជាប់ពន្ធនោះទេ

តោះមកដឹងពីអចលនទ្រព្យទាំង៤ប្រភេទនេះ គឺមិនជាប់ពន្ធនោះទេ

គ្រប់គ្នាមួយចំនួនប្រហែលជាដឹង នឹងមួយចំនួនទៀតប្រហែលជាមិនទាន់ដឹងនោះទេ អចលនទ្រព្យទាំង៤ប្រភេទនេះ គឺមិនត្រូវបានជាប់ពន្ធនោះទេ។ ដែលអចលនទ្រព្យទាំង៤ប្រភេទនេះរួមមាន៖

១. អចលនទ្រព្យ ដែល​ជា​ដីកសិកម្ម (ដូចជា ដី​ស្រែ ដី​ចម្ការ​ ដី​កសិដ្ឋាន​ចិញ្ចឹម​សត្វ ឬ​ដីស្រែអំបិល ជាដើម)
២. អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល ឬ​របស់​ស្ថាប័ន​រដ្ឋាភិបាល
៣. អចលនទ្រព្យ ដែលជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថានកុងស៊ុល​បរទេស ឬអង្គការ​អន្តរជាតិ ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល
៤. អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរស​ធម៌ ហើយ​​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​គោលដៅ​សាសនា ឬ​សប្បុរស​ធម៌​សុទ្ធសាធ។ មិនត្រូវ​រាប់បញ្ចូល​ក្នុង​ករណី​លើកលែងពន្ធ​នេះ​ទេ (មានន័យថា ត្រូវ​ជាប់ពន្ធ​អចលនទ្រព្យ)៖

– អចលនទ្រព្យ​ ដែល​​ជួល ឬ​ផ្តល់​ឲ្យ​ជា​បណ្តោះអាសន្ន ដើម្បី​ប្រើប្រាស់​ក្នុង​គោលដៅ​សាសនា ឬ​សប្បុរសធម៌។
– អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរសធម៌ ក៏ប៉ុន្តែ ជួល ឬ​ផ្តល់​ទៅ​ឲ្យ​អ្នក​ផ្សេង ដើម្បី​ប្រើប្រាស់​ក្រៅពី​គោលដៅ​សាសនា និង​សប្បុរសធម៌។

គួរជម្រាបផងដែរថា ចំពោះអចលនទ្រព្យ ដែល​ត្រូវ​ជាប់​ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល (២ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក) ដែល​សំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នឹង​ដីនោះ (មាត្រា ១៣ ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០)។

អត្ធបទដោយ៖​ ពិសី

Related Articles