We TV Cambodia

តោះមកដឹងពីមូលហេតុនៃការឈាមច្រមុះ និងវិធីព្យាបាលជាបឋម

តោះមកដឹងពីមូលហេតុនៃការឈាមច្រមុះ និងវិធីព្យាបាលជាបឋម

ជាទូទៅ ការឈាមច្រមុះ មិន​មែន​ជា​អាការៈ​ធ្ងន់ធ្ងរ​ទេ ! តែទោះបីជាយ៉ាងណា​វា​ហាក់​ដូច​ជា ​ច្រើន​សន្ធឹក​ណាស់ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ខ្លាច​ឈាម មាន​អារម្មណ៍​ឆាប់​ភ័យ អាច​ជួប​អាការៈ​វិល​មុខ​ភ្លាម​មួយ​រំពេច។ នៅ​ពេល​​​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ មុខ​យើង​ឡើង​ក្រហម ​សរសៃ​ឈាមចាប់​​រីក​នៅ​ពេល​មាន​កម្តៅ បូក​ផ្សំ​នឹង​អាកាសធាតុ​ស្ងួត​ កណ្តាស់​តែ​មួយ​ឆែត អាច​ធ្លាយ​សរសៃ​ឈាម កើត​អាការៈ​ចេញ​ឈាម​តាម​ច្រមុះ​ភ្លាម។ ប៉ុន្តែ​សូម​កុំ​ព្រួយ​បារម្ភ !ការ​ឈាម​ច្រមុះ​មិន​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ឡើយ ហើយ​អាច​បញ្ចៀស​និង​បញ្ឈប់​បាន​ដោយ​កាយ​វិការ​សាមញ្ញៗ។
សូមសាកល្បងតាមវិធីខាងក្រោម ក្នុងការសង្រ្គោះជាបឋម​ ៖

​​​  ​   ​​    ​ – បិទ​ច្រមុះ​ សំងំអង្គុយ​បន្តិច​នឹង​បាន​ស្រាក​ស្រាន្ត​ ហើយ​អ្វី​ដែល​គួរ​ត្រូវ​ប្រុង​ប្រយ័ត្ន គឺ​នៅ​ពេល​មាន​ការ​ហូរឈាម​ច្រើន​ពេក។

​​ –       អង្គុយ ឬ​រក្សា​ជំហរ​ពាក់​កណ្តាល​អង្គុយ និង​ដាក់​ក្បាល​អោន​មក​មុខ
​​​ ​        ​ –       ញើស​សម្បោរ​ ដើម្បី​ជម្លៀស​កំណក​ដុំ​ឈាម​តូចៗ ឱ្យ​ឆាប់​ឈប់​ហូរ​ឈាម
​​​​​​​    ​   –       ច្របាច់​ច្រមុះ​ បិទ​រន្ធ​ទាំង​ពីរ​ឱ្យ​បាន​យ៉ាង​ហោច​១០​នាទី ដើម្បី​បំបិទ​រន្ធ​សរសៃ​ឈាម។

ប្រសិនបើអនុវត្តន៏វិធីខាងលើហើយនៅតែមិនស្បើយ ​គួរ​​គិត​គូរ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ នៅ​ពេល​មាន​ឈាម​ច្រមុះ​ជោគជាំច្រើន។

ប្រែសម្រួលដោយ៖ ពិសី

Related Articles