We TV Cambodia

តើ Live chat អាចជួយអ្វីបានខ្លះសម្រាប់អាជីវកម្មរបស់អ្នក?

តើ Live chat អាចជួយអ្វីបានខ្លះសម្រាប់អាជីវកម្មរបស់អ្នក?
ប្រភព: អុីនធឺណេត

ដោយ៖ស្រីពេជ្រ

គ្រប់វិស័យអាជីវកម្មដែលអ្នកកំពុងប្រតិបត្តិការ តែងមានបញ្ហាប្រឈមជាច្រើនកំពុងរង់ចាំ។ អាជីវករភាគច្រើន គឺច្រើនតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាឧបករណ៍ក្នុងការជម្រុញការលក់ ដើម្បីអោយអតិថិជនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីផលិតផលខ្លួន។

វិធីមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសំរេចគោលដៅនេះគឺត្រូវអនុវត្តដំណោះស្រាយជជែកផ្ទាល់តាមបណ្ដាយសង្គម។

១.ជជែកផ្ទាល់ ធ្វើឱ្យអតិថិជនមានអារម្មណ៍ជឿជាក់

នៅពេលដែលភ្ញៀវមើលប្រវត្តិរូបក្រុមហ៊ុនឬផលិតផលនិងសេវាកម្មដែលផ្តល់ជូន វាជារឿងធម្មតាទេដែលភ្ញៀវនឹងសួរសំណួរ។

ដូចច្នេះ ការជជែកផ្ទាល់ក្នុងបណ្ដាញសង្គមជាជម្រើសដ៏សំខាន់ដល់អតិថិជន។ ព្រោះអ្នកកំពុងផ្តល់ចម្លើយភ្លាមៗរាល់គ្រប់សំណួរដែលពួកគេអាចឆ្ងល់។ ទាំងនេះបានផ្ដល់ភាពជឿជាក់និងការចាប់អារម្មណ៍រាល់ផលិតផលរបស់អ្នក។​

.ផ្សារភ្ជាប់អតិថិជនថ្មីទៅនឹងអាជីវកម្មរបស់អ្នក

ប្រសិនបើភ្ញៀវថ្មីទទួលបានអ្វីដែលពួកគេកំពុងស្វែងរកនៅពេលគេទស្សនាគេហទំព័ររបស់អ្នក ពួកគេនឹងមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយអ្នកកាន់តែជិតស្និត។ ការជជែកផ្ទាល់អាចផ្តល់នូវអ្វីដែលពួកគេកំពុងស្វែងរកនិងចាប់ផ្តើមដំណើរការនៃការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។

.ផ្ដល់សេវាកម្មទៅអតិថិជនប្រកបដោយគុណភាព

ជាការចំបាច់ណាស់ដែលអ្នកទិញទាមទារនូវគុណភាពនិងសេវាកម្មល្អពីអ្នកលក់។ ក្នុងនាមជាអ្នកផ្ដល់សេវាគប្បីរិះរកមធ្យោបាយរក្សាគុណភាពទាំងទំនិញ និងសេវាកម្មល្អ។ នេះជាគន្លឹះទាក់ទាញចិត្តភ្ញៀវ ព្រោះអ្នកណាក៏ចង់បានសេវាកម្មល្អ គុណភាពល្អដែរ។

.ការគោរពពេលវេលា

សម្រាប់ការលក់តាមអនឡាញ វាតែងជួបបញ្ហាជាមួយពេលវេលាខ្លះហើយ។ តែអ្វីដែលអតិថិជនត្រូវការនិងតម្រូវការនោះគឺមានភាពច្បាស់លាស់និងមានព័ត៌មានជាក់លាក់។ ដូចនេះហើយ អ្នកត្រូវព្យាយាមកែតម្រូវនូវភាពខ្វះចន្លោះទាក់ទងនឹងពេលវេលា។

.បង្កើនការលក់

ការជជែកផ្ទាល់បានផ្តល់នូវសមត្ថភាពថ្មីសម្រាប់ក្រុមហ៊ុន ដើម្បីនាំមុខក្នុងការប្រកួតប្រជែងជាមួយដៃគូផ្សេងទៀត ម្យ៉ាងទៀតវាបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះអតិថិជន។ នៅពេលដែលអ្នកដឹងពីចំណុចដែលទាក់ទាញអតិថិជន នោះការលក់របស់អ្នកនឹងកើនឡើងតាមរយៈកម្មវិធីជជែកផ្ទាល់។​

Related Articles