We TV Cambodia

តើ iPhone 12 Pro-Max ពណ៌ណាស៊ីដាច់ទីផ្សារជាងគេ?

តើ iPhone 12 Pro-Max ពណ៌ណាស៊ីដាច់ទីផ្សារជាងគេ?

បន្ទាប់ពីiPhone 11 pro​ដែលហៅកាត់ថា​ អាភ្នែកបី​ បានចេញកាលពីថ្ងៃទៅ១១ខែ០៩ឆ្នាំ២០១៩ កន្លងផុតទៅយើងគ្រប់គ្នាក៏ទន្ទឹងរង់ចាំស៊េរីថ្មី​ចេញមកមែនទេ? យ៉ាងណាមិញបន្ទាប់ពីក្រុមហ៊ុនApple បានបង្ហាញiPhone 12 Pro-Max ជាមួយនឹងរូបរាង​គួរទាក់ទាញ អ្វីដែលពិសេសនោះគឺ iPhone 12 Pro-Max មានពណ៏ថ្មីប្លែក សម្រាប់ចំណីចិក្ខុ​របស់យើងគ្រប់គ្នា​គឺ​ពណ៏  Pacific Blue ដែលធ្វើអោយមានអ្នកគាំទ្ររហូតដល់អ្នកខ្លះមានការកម្មង់ទិញទុក ​មុនពេលចេញលក់លើទីផ្សារផងដែរ។ តើអ្នកចង់ដឹងទេថាពណ៏អ្វីខ្លះដែលលក់ដាច់ជាងគេនៅលើទីផ្សារ?

 

យោងតាមការចុះផ្សាយរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃសុក្រសប្តាហ៍មុន បានឱ្យដឹងថា មកទល់ពេលនេះមិនទាន់ដឹងពីចំនួននៃការលក់នៅឡើយនោះទេ​ ​ក៏ប៉ុន្តែគេអាចបព្ជាក់ថា​​​ ពណ៏ណាដែលមានការកម្មង់ទិញច្រើនពីសំណាក់អតិថិជនក៏ដូចជាតំណាងចែកចាយបន្ត។ សូមជម្រាបផងដែរថា បើតាមការឱ្យដឹងរបស់គេហទំព័រ Phone Arena នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យបង្ហាញថា iPhone 12 Pro Max ពណ៌ Gold និង Pacific Blue ទទួលបានការបញ្ជាទិញច្រើនជាងគេ ជាមួយនឹងទំហំ Storage ចំនួន 512GB។

ចំណែកឯ​ iPhone 12 mini និង iPhone 12 Pro Max ត្រូវបានក្រុមហ៊ុន Apple ប្រកាសថានឹងចាប់ផ្ដើមដឹកជញ្ជូនអោយអតិថិជននៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែសម្រាប់ iPhone 12 mini ពណ៌ស និងខ្មៅ ជាមួយ 256GB នឹងត្រូវពន្យារនៃការដឹកជញ្ជូនរហូតដល់ថ្ងៃទី២ ខែធ្នូ។

អត្ថបទដោយ៖​ ពិសី

Related Articles