We TV Cambodia

តើ កញ្ឆា គឺជាអ្វី?​ ហើយប៉ះពាល់ដល់សុខភាពឬទេ?

តើ កញ្ឆា គឺជាអ្វី?​ ហើយប៉ះពាល់ដល់សុខភាពឬទេ?

តើកញ្ឆាជាអ្វី ? តាម​ពិត​កញ្ឆា​ជា​រុក្ខជាតិ​ម្យ៉ាង ងាយ​ដាំ ងាយ​ដុះ និង​មាន​ផ្ទុក​សារធាតុ​ពុល ឬ ម៉ូលេគុល សំខាន់​មួយ ដែល​ជា​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ​បង្ក​ឥទ្ធិពល​លើ​ប្រព័ន្ធ​សសៃ​រប្រសាទ មាន​ឈ្មោះ​ថា Tetrahydrocannabinol ហៅ​កាត់ THC។ កញ្ឆា​ជា​ប្រភេទ​គ្រឿង​ញៀន​ម្យ៉ាង​ដែល​ចាត់​ទុក​ថា​ជា​គ្រឿង​ញៀន​ខ្សោយ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​មិន​សូវ​ចាប់​អារម្មណ៍ខ្លាំង​ពី​គ្រោះថ្នាក់​នៃ​ការ​ជក់​វា​ទេ។

​បច្ចុប្បន្ន​នេះ គ្រូពេទ្យ​ជាច្រើន​យល់​ថា កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ ដូច​ដែល​គេ​បាន​គិត​ពី​មុន នោះ​ទេ ការ​ពិត​កញ្ឆា​ជា​គ្រឿង​ញៀន ដែល​មាន​ប្រតិកម្ម​យឺត ប៉ុណ្ណោះ តែ​ពេល​បាន​ចូល​ជ្រាប​ដល់​ក្នុង​សារពាង្គកាយ​មនុស្ស​ណា​ហើយ មនុស្ស​នោះ​ត្រូវ​ការ ពេល​វេលា​យូរ​ណាស់​សម្រាប់ បំផ្លាញ​សារធាតុ THC​របស់​កញ្ឆា​នេះ​វិញ។ ប្រសាសន៍​របស់ លោក សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pr. Costentin, បណ្ឌិត​ឱសថសាស្ត្រ នៅ Rouen ប្រទេស​បារាំង៖

“នៅ​ពេល​ដែល​សារធាតុ​សកម្ម​របស់​កញ្ឆា បាន​ចូល​ទៅ​ដល់​ខួរក្បាល វា​នឹង​ធ្វើ​ការ​វិវត្តន៍ ឥទ្ធិពល​ពិសេស​របស់​វា បាន​ន័យ​ថា សារធាតុ​នេះ​មិន​រលាយ ឬ មិន​ត្រូវ​បាន​បំផ្លាញ ចោល​ទៅ​វិញ​ទេ តែ​វា​ទៅ​រលាយ​ចូល​ក្នុង​ខួរ ហើយ​សំងំ​លាក់​ខ្លួន​នៅ​ទីនោះ រាប់​ថ្ងៃ រាប់ អាទិត្យ​ក៏​មាន។ កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ​ធម្មតា​ទេ តែ​វា​ជា​គ្រឿង​ញៀន​យឺត។ វា​មាន​សកម្មភាព​យឺតៗ មក​កក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ខួរ​ក្បាល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជក់ វ័យ​ក្មេង​កាន់​តែ​ញៀន​ឡើងៗ។​

ប្រែសម្រួលដោយ៖ ​ពិសី

Related Articles