We TV Cambodia

តើ​​អាច​ចាក់​ថ្នាំ​បង្កា​ឆ្កែឆ្កួត​​មុន​​សត្វ​ខាំ​ដែរឬទេ ?

តើ​​អាច​ចាក់​ថ្នាំ​បង្កា​ឆ្កែឆ្កួត​​មុន​​សត្វ​ខាំ​ដែរឬទេ ?

ជំងឺ​ឆ្កែឆ្កួត​ ច្រើន​ចម្លង​មក​មនុស្ស​ ដោយ​ញឹកញាប់​ជាង​គេ ដោយសារ​ការ​ខាំ​របស់​សត្វឆ្កែ។ ក៏​ប៉ុន្តែ​សត្វ ឆ្មា សត្វ​ប្រចៀវ និង​សត្វ​ព្រៃ​​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ចង្ក្រោម​ សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ក៏​អាច​ជា​​ចម្លង​ជំងឺ​នេះ​មក​មនុស្ស​បាន​ដែរ។ ជំងឺ​នេះ​អាច​បង្កឱ្យ​​​ស្លាប់។

រហូត​មក​ទល់​សព្វថ្ងៃនេះ ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​​​ពិភពលោក ​ជំងឺឆ្កែឆ្កួត​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មនុស្ស​បាត់​បង់​ជីវិតអស់​​រាប់​សិប​ពាន់​នាក់។ មេរោគ​ឆ្កែឆ្កួត ចម្លងមក​មនុស្ស​តាម​រយៈ​ទឹក​មាត់​សត្វ​​ដែល​មាន​ជំងឺ​ឆ្កែឆ្កួត ដោយ​​ការ​ខាំ ខ្វាច​ ​ឬ​លិឍ​ចំ​លើ​កន្លែងរលាត់​ស្បែក​។ មេរោគ​ឆ្កែឆ្កួត​ មិន​ជ្រាប​ចម្លង​តាម​ស្រទាប់​ស្បែក​ជា​របស់​មនុស្ស​យើង​បាន​ឡើយ។ នៅពេល​មេរោគ​ឆ្កែឆ្កួត​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​សំងំ​ស្ងៀម​ ក្នុង​រយៈ​ពេល​ជា​មធ្យម​ពី​៣០-៤៥​ថ្ងៃ មុន​នឹង​ផ្តល់​ជា​រោគ​សញ្ញា​ជំងឺ​។ ប៉ុន្តែ​រយៈ​ពេល​សំងំ​អាច​ខ្លី​ឬ​វែង អាស្រ័យ​លើ​កំរិត​និង​បរិមាណ​នៃ​ការ​ខាំ។ តើ​ត្រូវ​ធ្វើ​ដូចម្តេចខ្លះ​នៅ​ពេល​មាន​សត្វ​ខាំ ?​

​ទោះ​បី​ជា​ជំងឺ​ឆ្កែឆ្កួត​​ជា​ជំងឺ​កាចសាហាវ​ ​​អាច​បង្ក​ឱ្យ​បាត់​បង់​ជីវិត​​ក៏​ពិត​មែន ប៉ុន្តែ​សូម​ចង​ចាំ​ថា មិនមែន​​គ្រប់​ករណី​ខាំ របស់ឆ្កែ ឬឆ្មារ សុទ្ធ​​តែ​មាន​ផ្ទុ​កមេរោគ​​ឆ្កែឆ្កួត​ឡើយ។ ដូច្នេះ ​លោកអ្នក​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ភ័យ​ស្លន់ស្លោ​រទេ។ ក្រោយ​ពីសត្វ​ខាំ សូម​អនុវត្តភ្លាម​វិធី​ខាង​ក្រោម​នេះ៖លាង​របួស ​សត្វ​ខាំឱ្យ​ស្អាត ដោយប្រើ​ទឹក​​ចាក់បង្ហូរ​ទឹក​ពី​លើ​ឱ្យ​បាន​ច្រើន​ (ដើម្បី​ដោយ​ទឹកមាត់​សត្វ​ខ្ទាត​ចេញ​ពី​របួស) និង​លាយ​ជាមួយ​សាប៊ូ ដើម្បី​សម្លាប់​មេរោគ។ បន្ទាប់​មក(​បើ​មាន​) សូម​លាង​របួសជាមួយ​នឹង​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ​បន្ថែម​ទៀត និង​ចុងក្រោយ​ទើប​ស្វែង​រក​ការ​ចាក់​ថ្នាំ​បង្ការ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles