We TV Cambodia

តើ​យន្តហោះ​ drone ជា​អនាគត​របស់​កងទ័ព​អាកាស​ក្នុង​សកលលោក?

តើ​យន្តហោះ​ drone ជា​អនាគត​របស់​កងទ័ព​អាកាស​ក្នុង​សកលលោក?

 
 

ដោយៈ ទិន សុខាវុធ

វា​ជា​រឿងគូរអោយ​ចាប់​អារម្មណ៍​ជាទី​បំផុត ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​ជ្រើស​កងទ័ពអាកាស​បញ្ជា​យន្តហោះ​ drone ពី​ចំងាយ​ច្រើន​ជាង​​កងទ័ព​អាកាស​បើក​យន្តហោះ​ប្រដេញ​ផ្ទាល់​ធម្មតា​។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ​ ២០០៨ កង​អង្គរក្ស​ទ័ព​អាកាសទី ១៤៧ ​ប្រចាំ​​​ទីក្រុង​ New York (New York Air National Guard 174th) ត្រូវ​បាន​​ផ្លាស់ប្តូរ​អោយ​មក​ប្រើ​យន្តហោះ drone បញ្ជា​ពី​ចំងាយ​ធុន MQ-9A Reaper ជំនួស​អោយ​យន្តហោះ​ប្រដេញ​មាន​មនុស្ស​បើក​ធុន F-16 Falcon របស់​ពួក​គេ​ទៅ​វិញ​។

យន្តហោះ drone បញ្ជា​ពី​ចំងាយ​ធុន MQ-9A Reaper

មួយវិញទៀត បើ​តាម​ប្រភព​ព័ត៌មាន​នៅលើ​​បណ្តាញ​ Internet ចាប់​ពី​ឆ្នាំ ២០១១​ មក ទី​បញ្ជាការ​នៃ​កងទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិកបាន​និង​កំពុង​​ធ្វើការ​ហ្វឹក​ហាត់​កងទ័ព​អាកាស​បញ្ជា​យន្តហោះ drone ពី​ចំងាយ​ច្រើន​ជាង​កងទ័ព​អាកាស​​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត​។ ដូចនេះ យន្តហោះ drone អាច​នឹង​ត្រូវ​ជំនួស​អោយ​យន្តហោះ​មាន​មនុស្ស​បើក​ទាំងអស់​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ ក៏​អាច​ថា​បាន​ដែរ​។

លើស​ពី​នេះទៀត យន្តហោះ​ drone ក៏​ត្រូវ​បាន​កង​នាវាផ្ទុក​យន្តហោះ​​ (Navy) របស់​សហរដ្ឋ​អាមេរិក​យក​ទៅ​ប្រើប្រាស់​ផង​ដែរ​​ក្នុង​ការហោះ​ឈ្លប​យក​ការណ៍ ​ក៏​ដូច​ជា​ធ្វើការ​វាយ​ប្រហារ​ដោយ​មិន​អោយដឹង​ខ្លួន​ទៅ​លើ​ចំណុច​ទាំងឡាយ​ នៅ​ជុំ​វិញ​ពិភពលោក​។ សរុបមក ​នៅ​ពេល​អនាគត​ខាង​មុខ​នេះ តើ​យន្តហោះ drone អាច​នឹង​ជំនួស​យន្តហោះ​ប្រដេញ​​ទាំងស្រុង​បាន​ដែរ​ឬទេ?

យន្តហោះ drone របស់​កង​នាវា​ផ្ទុក​យន្តហោះ​នៃ​សហរដ្ឋ​អាមេរិក

យោង​តាម​អ្នក​វិភាគ​មួយ​ចំនួន លក្ខណៈ​ពិសេស​នៃ​កាប្រើប្រាស់​យន្តហោះ​ drone គឺ​មាន​តំលៃ​ថោក​ ទាំងសភារៈបរិក្ខា​ទាំងធនធាន​មនុស្ស កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​អ្នក​បើក​បាន ១០០% កាត់​បន្ថយ​ពេល​វេលា​នៃ​ការហ្វឹកហាត់​បាន​ ៧០% កាត់​បន្ថយ​ការភ័យខ្លាច​នៅ​ក្នុង​​ការប្រយុទ្ធ​បាន​ ៩០% ។

ហើយ​ដោយ​ការបញ្ជា​យន្តហោះ drone អាច​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ផ្កាយ​រណប ដូចនេះ​យន្តហោះ drone អាច​ត្រូវ​បញ្ជា​ពី​ចំងាយ​ ក្នុង​ចំងាយ​មួយ​យ៉ាង​ឆ្ងាយ​ រហូត​ដល់រាប់​ពាន់​គីឡូម៉ែត​ឯណោះ​។ ជាក់ស្តែង ការបញ្ជា​យន្តហោះ drone របស់​សហរដ្ឋ​នៅ​មជ្ឍឹម​បូពា៌​ បាន​និង​កំពុង​ត្រូវ​ធ្វើ​ឡើង​ពី​សហរដ្ឋ​អាមរិក​ដោយ​ផ្ទាល់​តែ​ម្តង​ ដែល​មាន​ចំងាយ​ស្ថិត​នៅចុង​​ម្ខាង​ទៀត​នៃ​ផែនដី បើប្រៀប​ធៀប​ទៅ​នឹង​តំបន់​មជ្ឍឹម​បូព៌ា​។

ក៏ប៉ុន្តែ​ ប្រការ​ដែល​គួរ​អោយ​អស់​សំណើច​​នោះគឺថា ការបញ្ជា​យន្តហោះ​ drone ពី​ចំងាយ​ គឺ​ដូច​គ្នា​បេះបិទ​ទៅ​នឹងការលេង​ល្បែង​កំព្យូទ័រ (video game) គឺ​ថា​អ្នក​បញ្ជា​យន្តហោះ​ drone ត្រូវ​អង្គុយ​នៅ​កន្លែង​ណា​មួយ​​នៅ​មុខ​កញ្ចក់​កំព្យូទ័រ ដោយ​ប្រើ​ខ្ទង់​កំព្យូទ័រនិង Joystick សំរាប់​កាច់​ដង្កូត​យន្តហោះ​ drone របស់​គេ ដើម្បី​​ទម្លាក់​គ្រាប់បែកនិង​​ឬបាញ់​គ្រាប់​មីសស៊ីល​ទៅ​លើ​គោលដៅ​ផ្សេង​ៗ​​នៅ​ពេល​ចាំបាច់​ណា​មួយ​។

នៅ​ក្នុង​បន្ទប់បញ្ជា​យន្តហោះ​ drone មួយ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក

អាស្រ័យ​ហេតុនេះ បណ្តា​អ្នក​ចូល​ចិត្ត​លេង​ល្បែង​កំព្យូទ័រ​ទាំងឡាយ​កុំ​ទាន់​អាលអស់​សង្ឍឹម​អី ពួក​គេ​អាច​នឹង​ត្រូវ​ជ្រើស​រើស​ជា​កងទ័ព​បញ្ជាយន្តហោះ drone រថក្រោះ ឬ នាវាចំបាំង​​ ​ពី​ចំងាយ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ ជា​ពុំខានឡើយ​៕

Related Articles