
ដោយៈ ទិន សុខាវុធ
ក្រោយពីមានការបង្ហោះនៅលើបណ្តាញសង្គម Facebook ថាកីឡាការិនីបាល់ទាត់ម្នាក់ឈ្មោះ វឿន សុថាន បានទទួលពានរង្វាន់ស្រោមជើងនិងស្រោមដៃមាសមានតំលៃ $25 ដុល្លារសំរាប់រង្វាន់និមួយៗ ដែលហាក់ដូចជាតិចពេកនោះ មានអ្នកប្រើប្រាស់ Facebook ជាច្រើនបានធ្វើការរិះគន់ផងនិងលើកទឹកចិត្តផងដល់កីឡាការិនីខ្មែរ អោយបន្តខិតខំប្រឹងប្រែងតទៅទៀត ដើម្បីលើកស្ទួយវិស័យកីឡាបាល់នារីនៅកម្ពុជា។
សំរាប់ការប្រកួតកីឡាបាល់ទាត់ជើងឯកនារីប្រចាំឆ្នាំ ២០១៩ នេះ ក្រុមនារីបាល់ទាត់ខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ ១ ក្លឹបបាល់ទាត់នារីភ្នំពេញក្រោនចំណាត់ថ្នាក់លេខ ២ ក្រុមបាល់ទាត់នារីខេត្តសៀមរាបចំណាត់ថ្នាក់លេខ ៣ ៕





