We TV Cambodia

តើ​គួរញុំាំទឹកប៉ុន្មានលីត្រ ក្នុងមួយថ្ងៃទើបមានសុខភាពល្អ?

តើ​គួរញុំាំទឹកប៉ុន្មានលីត្រ ក្នុងមួយថ្ងៃទើបមានសុខភាពល្អ?

សុខភាពគឺជារឿងសំខាន់ ដូច្នេះដើម្បី​រក្សា​សុខភាព​ ឱ្យ​បាន​ល្អ​ជា​ប្រចាំ ត្រូវ​បរិភោគ​ទឹក​យ៉ាង​តិច​ ១​លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ​។ តើ​អនុសាសន៍​ណែនាំ​នេះ ចេញ​មក​ពី​ណា ? ឈរ​លើ​មូលដ្ឋាន​អ្វី ? ទឹក ​ជា​សារធាតុ​ដ៏​ចាំបាច់​របស់​​​កោសិកា ព្រោះ​ជា​អ្នក​បង្ហូរ​សារធាតុ​គីមី​ផ្សេងៗ​ទៅ​ចិញ្ចឹម​កោសិកា ឬ​រក្សា​លំនឹង​ប្រតិកម្ម​គីមី​ក្នុង​ខ្លួន។

កាកសំណល់​ទាំង​ប៉ុន្មាន ត្រូវ​បញ្ចេញចោល​តាម​រយៈ​ទឹក​នេះ​ឯង។ ក្នុង​មួយ​ថ្ងៃៗ យើង​បញ្ចេញ​ចោល​ ធាតុរាវ តាម​ផ្លូវ​ទឹក​នោម​ប្រមាណ​១​លីត្រ តាម​ញើស ​និង​តាម​ផ្លូវ​ដង្ហើម។ ញើស​ជា​អ្នក​ចូល​រួម​ចំណែក​រក្សា​សីតុណ្ហភាព​​​​​​​​​​​​របស់​សរីរាង្គកាយ ។ ពេល​បញ្ចេញ​ទឹក​ចោល គេ​ត្រូវ​រក​ទឹក​មក​ជំនួស​វិញ ព្រោះ​ខ្លួន​ប្រាណ​មនុស្ស​មិន​ចេះ​រក្សា​បំរុង​ទឹក​ទុក​ខ្លួន​ទេ។ នេះ​ហើយ​ជា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​យើង​មាន​អាការៈ​ស្រេក​ទឹក។ សេ្រក​ទឹក​ជា​សញ្ញា​ដាស់​ថា ខ្លួន​ប្រាណ​កំពុង​ខ្សោះជាតិ​ទឹក។ កង្វះ​ជាតិ​ទឹក​តែ​៥% យើង​​មាន​អារម្មណ៍ថា​ស្រេក​ទឹក​ខ្លាំង​។ ការ​បាត់​បង់​ជាតិ​ទឹក​ឡើង​ដល់​២០% នោះ​យើង​នឹង​អាច​ជួប​គ្រោះ​ដល់​ស្លាប់។

មនុស្ស​យើង​អាច​រស់​បាន​ត្រឹម​តែ​បី​ទៅ​បួន​ថ្ងៃ​យ៉ាង​យូរ បើ​អត់​មាន​ជាតិ​ទឹក​សោះ​ចូល​ក្នុង​ខ្លួន។ ទទួល​ទាន​ទឹក​ជា​ការ​ចាំបាច់​ ទឹក​គឺ​ជា​ជីវិត​ ! គ្មាន​ទឹក​សរីរាង្គកាយ​​នឹង​ក្រៀម​ស្វិត​ ស្លាប់ ! ​សូម​ចង​ចាំ​ថា ការ​ដក​ដង្ហើម ការ​បែក​ញើស​ ការ​បញ្ចេញ​ទឹក​នោម ការ​បន្ទោរបង់​ (ក្នុង​លាមក​ ក៏​មាន​ផ្ទុក​ជាតិ​ទឹកជាង​៥០%​)  មាន​ន័យ​ថា ការ​ទទួល​ទាន​ទឹក​ជា​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង គឺ​ដើម្បីទៅ​​បំពេញ​ការ​បាត់​បង់នោះ និង​ដើម្បី​រក្សា​លំនឹង​ជាតិ​ទឹក​សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ។ ប៉ុន្តែ ជាតិ​ទឹក​នេះ មិន​មែន​បាន​មក​តែ​ពី​ការ​បរិភោគ​ទឹក​ ស​ ទឹក​សាប នេះ​មួយ​មុខ​ឡើយ ! បន្លែ ផ្លែឈើ ត្រសក់​ ប៉េង​បោះ កាហ្វេ​តែ ទឹក​ក្រូច សុទ្ធ​តែ​មាន​ផ្ទុក​មូលេគុល​ទឹក ។
ប្រែសម្រួលដោយ៖​ ពិសី

Related Articles