We TV Cambodia

តើអ្វីទៅដែលជាលេខសម្ងាត់ OTP ?

តើអ្វីទៅដែលជាលេខសម្ងាត់ OTP ?

ដោយ៖ ពេជ្រ

លោកអ្នកប្រហែលជាឆ្ងល់ហើយ ថាអ្វីទៅជាលេខសម្ងាត់ OTP ?  បើតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ដែលក្រុមហ៊ុនបានផ្ញើឱ្យតាមរយៈសារ នៅពេលដែលមានការស្នើសុំពីអ្នកប្រើប្រាស់ដើម្បីបង្កើតគណនីថ្មី ឬដើម្បីចូលប្រើប្រាស់ (Login) គណនីជាមួយនឹងឧបករណ៍ថ្មី។ ដូច្នេះដើម្បីអាចចូលទៅក្នុងគណនីរបស់លោកអ្នកបាននោះ ជនអនាមិកគ្រាន់តែដឹងនូវលេខទូរសព្ទរបស់លោកអ្នក ហើយពួកគេក៏ធ្វើការស្នើសុំលេខសម្ងាត់ OTP ថ្មី។

ទន្ទឹមនឹងនេះ លោកអ្នកក៏ត្រូវមានការប្រុងប្រយ័ត្ន! កុំឱ្យលេខសម្ងាត់ OTP ទៅអ្នកណាម្នាក់តាមរយៈសារ ឬទូរសព្ទឱ្យសោះ តាមរយៈគណនីទំនាក់ទំនងបណ្ដាញសង្គមដូចជា WhatsApp និង Telegram របស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានលួចចូលប្រើប្រាស់នៅពេលដែលម្ចាស់គណនីបានផ្ដល់ឱ្យជនអនាមិកនូវលេខសម្ងាត់ OTP ដែលពួកគេទទួលបានពីក្រុមហ៊ុន។

ដូច្នេះ ដើម្បីការពារកុំឱ្យមានការលួចចូលប្រើប្រាស់គណនីទំនាក់ទំនងបណ្ដាញសង្គមរបស់លោកអ្នក ជាពិសេសគណនីធនាគារនោះ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះទៅឱ្យជនទីបីនៅពេលដែលមានការស្នើសុំណាមួយឡើយ៕

 

Related Articles