We TV Cambodia

តើអ្វីទៅជា ភោគៈ នៃអចលនទ្រព្យ ហើយខុសគ្នាបែបណាកម្មសិទ្ធប្លង់រឹង ?

តើអ្វីទៅជា ភោគៈ នៃអចលនទ្រព្យ ហើយខុសគ្នាបែបណាកម្មសិទ្ធប្លង់រឹង ?

ភោគៈ​ ៖ គឺជាសិទ្ធិរបស់ជនម្នាក់ៗលើទ្រព្យណាមួយជាបណ្ដោះអាសន្ន ឬអាចនិយាយបានថា សម្រាប់ ដីភោគៈ (ឬដីប្លង់ទន់) មិនមាននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅអាជ្ញាធរសុរិយោដីទេ ពីព្រោះថា ដីនេះមិនទាន់ជាដីកម្មសិទ្ធិ ដូច្នេះ មិនទាន់មានចុះ នៅក្នុងបញ្ជីរដ្ឋបាលដីធ្លី នៃអាជ្ញាធរសុរិយោដីនៅឡើយទេ។

កិច្ចសន្យាទិញ/លក់ដីប្រភេទនេះ ច្បាប់តម្រូវឲ្យមានការចុះ ដោយមានការដឹងឮត្រឹមអាជ្ញាធរដែនដីប៉ុណ្ណោះ ដោយមិនចាំបាច់ទៅដល់អាជ្ញាធរសុរិយោដីទេ។

នៅក្នុងការអនុវត្ត ជាក់ស្តែង នៅកន្លែងខ្លះ កិច្ចសន្យាលក់ដីភោគៈ គេធ្វើ ដោយមានការដឹងឮតែពីអាជ្ញាធរឃុំ/សង្កាត់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅកន្លែងខ្លះទៀត គេធ្វើនៅឃុំ/សង្កាត់ហើយ គេទៅឲ្យអាជ្ញាធរស្រុក/ខ័ណ្ឌជួយដឹងឮមួយដំណាក់ទៀត។ ការដឹងឮពីសំណាក់អាជ្ញាធរថ្នាក់កាន់តែខ្ពស់ គឺកាន់តែមានសុវត្ថិភាព។

ដីភោគៈ

ប្លង់រឹង ៖ ត្រូវបាន គេស្គាល់ច្បាស់ណាស់ទៅហើយ ជាប្រភេទក្រដាស់ ដែលមានសភាពរឹង ទាំងរូបរាង និង រឹងទាំងការគ្រប់គ្រងបែបផ្លូវច្បាប់ លើកម្មសិទ្ធិអចលនទ្រព្យ។ បើ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាមានតែជនជាតិកម្ពុជាប៉ុណ្ណោះ ដែលអាចកាន់កាប់ដី និងផ្ទះជាប់ដីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​ ទោះយ៉ាងណា ជនបរទេសនៅតែអាចកាន់កាប់អចលនទ្រព្យក្នុងកម្រិតណាមួយ ប្រសិនបើពួកគេបានបំពេញទៅតាមលក្ខខណ្ឌតម្រូវ។​

ដោយ៖ Stince

Related Articles