We TV Cambodia

តើអ្វីដែលអ្នកត្រូវធ្វើក្នុងការជ្រើសរើសដៃគូរជិវិត?

តើអ្វីដែលអ្នកត្រូវធ្វើក្នុងការជ្រើសរើសដៃគូរជិវិត?

ពាក្យចាស់​លោកពោលថា​ »ធ្វើស្រែខុស១ឆ្នាំ ត្រូវ១ ឆ្នាំ តែបើរើសគូស្រករតែខុសម្ដង គឺខុសមួយជីវិត ” ជាគតិដាស់តឿនដល់អ្នក ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ដើម្បីរកសុភមង្គលជីវិត។​​​ ការជ្រើសរើស​គូស្រករ ជា​ប្រការ​ចាំបាច់​មួយ​ ​ដែល​បុរស​នារី​គ្រប់រូប ​តែង​យកចិត្ដទុក​ដាក់បំផុត​។

កាលពី​សម័យមុន អាពាហ៍ពិពាហ៍ នៅក្នុង​សង្គម​ខ្មែរ ស្ទើរតែ​ទាំងអស់ ​គឺ​ឪពុក​ម្តាយ​ជា​អ្នក​ផ្សំផ្គុំ ដោយ​ពេលខ្លះ​មិន​បាន​សួរ​ចិត្ត​កូនស្រី ឬ​កូន​ប្រុស ដែល​ត្រូវ​រស់នៅ​ក្នុង​នាម​ជា​ភរិយា​ស្វាមី​នោះ​ទេ​។

ការជ្រើសរើស​គូ​អនាគត ត្រូវ​ផ្តើមចេញពី​ការ​ស្គាល់​ខ្លួនឯង ចំណង់​ចំណូលចិត្ត​នានា​ដែល​ខ្លួន​ចង់បានជាមុនសិន បន្ទាប់ពីនោះ​ យើង​ត្រូវ​ពិនិត្យ​ពី​កត្តា​ដែល​អាច​ឲ្យ​យើង​រស់នៅ​ប្រកបដោយ​ភាពចុះ​សម្រុង និង មាន​សុភមង្គល​។ ការគិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ពី​លក្ខណៈសម្បត្តិ​ដៃគូ ដែល​ខ្លួន​ត្រូវការ ​អាចជួយត្រួសត្រាយ​ផ្លូវ​បាន​មួយចំណែក​ក្នុងការ​រៀបចំ​ផែនការ​ជីវិត។ មួយវិញទៀត យុវវ័យ​ត្រូវមាន​ផែនការ ច្បាស់លាស់​ក្នុង​ការកសាង​គ្រួសារ ដោយ​ផ្តើមចេញពី​ការគិត​ពិចារណា​ឱ្យបាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​ក្នុងការ​រៀបចំ​អនាគត​របស់ខ្លួន ហើយ​មានតែ​ខ្លួនឯង​ទេ​ដែលជា​ម្ចាស់​ពិតប្រាកដ​លើ​ខ្លួនឯង​៕

ប្រែសម្រួលដោយ៖​ ពិសី

Related Articles