We TV Cambodia

ភាពជោគជ័យក្នុងវិស័យការងា ជាភ្នាក់ងារអតិថិជនសម្ងាត់ រួមចំណែកធ្វើឲ្យលោក Todd Baldwinក្លាយជាសេដ្ឋី

ភាពជោគជ័យក្នុងវិស័យការងា ជាភ្នាក់ងារអតិថិជនសម្ងាត់ រួមចំណែកធ្វើឲ្យលោក Todd Baldwinក្លាយជាសេដ្ឋី

លោក Todd Baldwin បានក្លាយជាសេដ្ឋី ក្នុងវ័យ២៥ឆ្នាំ ជាមួយនឹងជីវភាពរស់នៅដ៏សាមញ្ញ តែមានប្រាក់វាល់លានដុល្លារ ក្នុងដៃ។ ប្រភពចំណូលដែលលោក ទទួលបានទៅលើកត្ដាបី សំខាន់ៗ ដូចជា ការវិនិយោគលើអចលនទ្រព្យ ដោយការបង្កើតផ្ទះជួល រកចំណូលប្រចាំខែ ការលក់កញ្ចប់សេវាកម្ម ធានារ៉ាប់រង និងចុងក្រោយ គឺ ជា អតិថិជនសម្ងាត់។

ខណៈពេលនេះ ខ្ញុំសូមលើកយក ការងារជា អតិថិជនសម្ងាត់ ដែលជាផ្នែកមួយ ក៏បានធ្វើ​ឲ្យលោក ក្លាយជាសេដ្ឋីដែរ។ អ្នកប្រាកដជាឆ្ងល់ថា តើការងារបែបអតិថិជនសម្ងាត់នេះមាន​ លក្ខណៈបែបម៉េច ដែលលោក Todd Baldwin បានធ្វើវា។

ក្នុងជីវភាពប្រចាំថ្ងៃ លោក Todd Baldwin ក៏បានបង្ហាញពីជីវិតរបស់លោកពិត មុនពេលបានក្លាយជា សេដ្ឋីប្រាក់វាលលាន។ លោកបានបានបញ្ជាក់ថា ក្រោយពេលលោករៀបការ លោករស់នៅជាមួយគ្រួសារ​ដោយជីវភាព សន្សំសំចៃបំផុត តាមដែលអាចធ្វើបាន ជីវិត របស់លោក មិនចំណាយលុយ ខ្ជះខ្ជាយ​លើ ការចាយវាយ ដូចជាមើលកុន ចូលហាងញ៉ាំអាហារថ្លៃៗ នោះទេ។ តែរឿងដែលសំខាន់ ក្នុងអាជីពជា ភ្នាក់ងារអតិថិជនសម្ងាត់ លោកអាច ធ្វើរឿងទាំងនេះបាន ដោយហេតុ លោក ត្រូវបានម្ចាស់ក្រុមហ៊ុន ផ្សេងៗចំណាយលុយឲ្យលោក អាចចូលប្រើប្រាស់សេវារបស់ពួកគេ ដើម្បីសិក្សាមើលពី ស្ថានភាព បុគ្គលិក និងសេវាកម្មផ្សេងៗនៅក្នុងក្រុមហ៊ុននោះ។​ ជីវិតរបស់លោក អាចធ្វើដំណើរកម្សាន្ដ ចូលហាងល្បីៗ ចូលមើលកុន ដោយមិនចាំបាច់អស់​ប្រាក់ ហើយទទួលបានចំណូលវិញថែមទៀត។ មានក្រុមហ៊ុន មិនតិចនោះទេ ដែលត្រូវការ ភ្នាកងារ អតិថិជនសម្ងាត់ សម្រាប់ធ្វើការសិក្សារផ្ទៃក្នុង ក្រុមហ៊ុនរបស់គេ។

លោក Todd Baldwin បានបញ្ជាក់ដែថា​ភរិយារបស់លោកគឺជាស្ដ្រីដែលមានជំនាញខ្លាំងបំផុត ខាងទុកដាក់លុយកាក់របស់លោក ហើយក៏ជាមនុស្សដែលពូកែរសន្សំមិនចាញ់លោកនោះទេ។ ដូច្នេះបើលោក ចង់​ចាយវាយ លុយដោយគ្មានមូលហេតុ គឺមិនងាយស្រួលទេ​ មានតែវិធីសាស្ដ្រ ប្រើប្រាស់ជំនាញផ្ទាល់ខ្លួន បង្កើតអាជីពថ្មី ជាបុគ្គលិក អតិថិជនសម្ងាត់ ដែលអាចឲ្យលោក បានដើរកម្សាន្ដច្រើន អាចចូលហាងបានថ្លៃ និងអាចមើលកុនយ៉ាងរីករាយមិនបាច់ចំណាយលុយផ្ទាល់ខ្លួន។

អត្ថបទដោយ៖ Stince

Related Articles