We TV Cambodia

តើអ្នកធ្លាប់ស្គាល់ Fintech ពីមុនមកទេ? ហើយមានតួនាទីអ្វី?

តើអ្នកធ្លាប់ស្គាល់ Fintech ពីមុនមកទេ? ហើយមានតួនាទីអ្វី?

Fintech គឺជាពាក្យកាត់មួយនៃភាសាអង់គ្លេសដែលមានពាក្យពេញថា Financial Technology ឬបកប្រែមកថា បច្ចេកវិទ្យាហិរញ្ញវត្ថុ។ សព្វថ្ងៃគេបានសង្កេតឃើញថា បណ្ដាធនាគារ និងក្រុមហ៊ុនអាជីវកម្មជាច្រើនកំពុងតែដំណើរការជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ។ បច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដោយសារតែវាបានផ្ដល់នូវភាពងាយស្រួល ចំណេញពេលវេលា សុវត្ថិភាពដល់សាច់ប្រាក់ និងអាចប្រើប្រាស់បានគ្រប់ទីកន្លែង-គ្រប់ពេលវេលាទៀតផង។

Fintech ត្រូវបានគេប្រើសម្រាប់ការបង់ថ្លៃទំនិញ ឬសេវាកម្ម និងការប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធទូរសព្ទដៃជាដើម។ លើសពីនេះ គេក៏បានយកវាទៅប្រើប្រាស់នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុធំៗមួយចំនួនដូចជា ការធានារ៉ាប់រង (Insurance) ការដាក់ប្រាក់បញ្ញើរ ឬការផ្ដល់ប្រាក់កម្ចី (Deposit and Lending) និងការផ្ដល់សេវាធនាគារចល័ត។

អ្វីដែលកាន់តែពិសេសនោះគឺបច្ចេកវិទ្យាហិរញ្ញវត្ថុនេះគឺផ្ដល់ភាពងាយស្រួលដល់អតិថិជនជាច្រើន ដោយក្នុងនោះបានអនុញ្ញាតឲ្យអតិថិជនអាចធ្វើការបង់ប្រាក់ បង់ថ្លៃទឹក-ភ្លើង ទិញកាតទូរសព្ទ និងផ្ទេរ ឬទទួលប្រាក់ដោយមិនចាំបាច់ទៅដល់ទីតាំងផ្ទាល់នោះទេ៕

ប្រែសម្រួល៖ គឹមសួ

Related Articles