We TV Cambodia

តើអ្នកណាខ្លះ​ដែលមិនបានដឹងអំពី​អត្ថប្រយោជន៏នៃ«ខ្ញី»? តោះមកដឹងទាំងអស់គ្នា!​

តើអ្នកណាខ្លះ​ដែលមិនបានដឹងអំពី​អត្ថប្រយោជន៏នៃ«ខ្ញី»? តោះមកដឹងទាំងអស់គ្នា!​

ខ្ញីជា​រុក្ខជាតិ​ដែល​មាន​ប្រើប្រាស់​ តាំង​ពី​យូរយារ​ណាស់​មក​ហើយ ​សម្រាប់​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ។​ ខ្ញី​​ជា​គ្រឿង​ផ្សំ ដ៏​ចំណាន​ ដែល​​ប្រើ​សម្រាប់ធ្វើ​​ម្ហូប​ របស់​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក។ នៅ​អឺរ៉ុប ​គេ​ចាត់​ទុក​ខ្ញី​ជា​អាហារ​ដែល​មាន​ឥទ្ធិពល​លើក​តម្កើង​សម្រើប​ តណ្ហា ផ្លូ​វ​ភេទ! ប៉ុន្តែ​នេះ​វាមិន​មែន​ផល​ប្រយោជន៍​តែមួយ​របស់​ខ្ញី​ឡើយ។

ខ្ញី​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​ ម៉ឺន​ឆ្នាំ ប្រើ​​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចម្លង​រោគ នឿយ​ហត់ ការ​ឈឺចុក​​ចាប់​សាច់​ដុំ និង​ពិសេស​ដើម្បី​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រឆាំង​ទប់​នឹង​អាការៈ​ក្អួត​ចង្អោរ រាគរូស។

គុណប្រយោជន៍​មួយ ក្នុង​ចំណោម​គុណប្រយោជន៍​​របស់​ខ្ញី​ដែល​គ្មាន​នរណា​សូវ​ស្គាល់​នោះ​ គុណប្រយោជន៍​មួយ ក្នុង​ចំណោម​គុណប្រយោជន៍​​របស់​ខ្ញី​ដែល​គ្មាន​នរណា​សូវ​ស្គាល់​នោះគឺ​ សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ដុត​សារធាតុ​ខ្លាញ់ ជួយសម្អាត​បំពង់អាហារ។ សូម​ជ្រើស​រើស​បរិភោគ​ខ្ញីឪ្យបានច្រើន ដើម្បី​ជៀស​វាង​ការ​​មានជម្ងឺធ្ងន់ធ្ងរ ទៅ​ថ្ងៃ​អនាគត។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles