We TV Cambodia

តើអ្នកណាខ្លះគួរមានចំណេះដឹងហិរញ្ញវត្ថុ?

តើអ្នកណាខ្លះគួរមានចំណេះដឹងហិរញ្ញវត្ថុ?
នៅក្នុងសង្គមយើងបច្ចុប្បន្ន បើអ្នកមានចំណេះដឹងតែក្នុងថ្នាករៀនមួយមុខមិនគ្រប់គ្រាន់ទេ ពោលអ្នកត្រូវមានការយល់ដឹងទាក់ទងនិងផ្នែកហិរញ្ញវត្ថុ។ ព្រោះថាការរស់នៅប្រចាំថ្ងៃក៏ត្រូវពឹងផ្អែកលើការយល់ដឺងផ្នែកហិរញ្ញវត្ថុដែរ។
បើតាមការចែករំលែក ពីលោក ង៉ែត ជូ បានសរសេរចែករំលែកក្នុងហ្វេសប៊ុក ថាបុគ្គលណាខ្លះគួរមានចំណេះដឹងហិរញ្ញវត្ថុ? ខាងក្រោមនេះជាការយល់ឃើញរបស់គាត់៖
១) អ្នកមានអាជីវកម្មត្រូវការទាយាទដែលមានសមត្ថភាពដើម្បីគ្រប់គ្រងបន្ត។
២) អ្នកមានអចលនទ្រព្យ (ដែលបង្កើតចំណូលជាប្រចាំ និងមានកំណើនតម្លៃ) ត្រូវការទាយាទដែលមានចំណេះដឹងហិរញ្ញវត្ថុដើម្បីចាត់ចែងអោយកាន់តែមានភាពរីកចំរើន។
៣) អ្នកមានប្រាក់ខែត្រូវខំសន្សំ ខំខ្ចី និងខំវិនិយោគនឹងគេ បើមិនដូច្នេះទេគឺអាចដូចទូកតូចកណ្តាលទន្លេគ្មានកោះត្រើយនៅថ្ងៃមួយមិនខាន។
ទាំងម្ចាស់អាជីវកម្ម ទាំងម្ចាស់អចលនទ្រព្យ និងទាំងអ្នកមានប្រាក់ខែគឺសុទ្ធតែត្រូវមានចំណេះដឹងហិរញ្ញវត្ថុ។ បន្ថែមលើនេះ អ្នកណាក៏ដោយអោយតែចេះចាយលុយគួរមានចំណេះអំពីលុយ។

Related Articles