We TV Cambodia

តើអ្នកដឹងទេ? ទម្លាប់ទាំងនេះ អាចបំផ្លាញសុខភាពខួរក្បាលរបស់អ្នក

តើអ្នកដឹងទេ? ទម្លាប់ទាំងនេះ អាចបំផ្លាញសុខភាពខួរក្បាលរបស់អ្នក

ដោយ៖ស្រីពេជ្រ

រូបភាព ឯកសារ

 

ការបង្កើតទម្លាប់ល្អអាចចំណាយពេលមិនលើសពីសាមសិបថ្ងៃទេ ប៉ុន្តែការកម្ចាត់ចោលទម្លាប់អាក្រក់មួយអាចចំណាយពេលយូរ។ ពេលខ្លះយើងមិនដឹងថា សកម្មភាពដែលយើងធ្វើរាល់ថ្ងៃនេះ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ខួរក្បាលរបស់យើងទេ។ ប្រសិនបើអ្នកបន្តទម្លាប់ដដែលៗ ដែលអាចផ្ដល់ផលមិនល្អដល់ខួរក្បាលអ្នក ថ្ងៃមុខទៅអ្នកនឹងប្រឈមនឹងបញ្ហាជាមិនខាន។

ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអ្នកគួរជៀសវាង ដើម្បីការពារការខូចខាតសុខភាពខួរក្បាល៖

១) រំលងអាហារពេលព្រឹក
មានមនុស្សជាច្រើនដែលមានទម្លាប់មិនញុាំអាហារពេលព្រឹក ព្រោះគិតថាវាមិនចាំបាច់ណាស់ណាទេ។ តាមការពិតទៅ អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតប្រចាំថ្ងៃ  ។ ការមិនញាំំអាហារពេលព្រឹកបណ្តាលឱ្យខ្វះថាមពល កង្វះការផ្តោតអារម្មណ៍និងអារម្មណ៍មិនល្អក្នុងពេលបំពេញការងារនានា។ ដូច្នេះ ប្រសិនបើអ្នកចង់ធ្វើឱ្យខ្លួនអ្នកសកម្ម សូមញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់។

២)ការជក់បារី
នេះគឺជាទំលាប់ដ៏គួរឱ្យភ័យខ្លាចដែលមនុស្សភាគច្រើនត្រូវកំពុងតែធ្វើ។ ប៉ុន្តែពួកគេមិនដឹងថាការជក់បារីកាត់បានបន្ថយការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាលនិងមានឱកាសប្រឈមជំងឺ neurodegenerative ដូចជា Alzheimer ។ ដើម្បីឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អអ្នកត្រូវផ្តាច់បារី។

៣)ការទទួលទានអារហារដែលមានជាតិស្ករខ្ពស់
ពេលខ្លះយើងមិនដឹងអំពីបរិមាណជាតិស្ករដែលយើងកំពុងប្រើទេ ប៉ុន្តែវាបង្កើនហានិភ័យនៃការវិវត្តនៃដុំសាច់។ វារុំមុខងារនៃប្រព័ន្ធភាពស៊ាំនិងរំខានដល់ការវិវត្តនៃប្រព័ន្ធសរសៃប្រសាទ។ អ្នកគួរតែអានស្លាកម្ហូបអាហារដើម្បីពិនិត្យមើលគ្រឿងផ្សំណាមួយនៅក្នុងទំរង់នៃជាតិស្ករ ហើយជ្រើសរើសផលិតផលដែលគ្មានជាតិស្ករ ឬមានជាតិស្ករតិច។

៤)ការគ្របក្បាលពេលកំពុងដេកលក់
ការគ្របក្បាលរបស់យើងពេលដេកលក់អាចបង្កើនកំហាប់កាបូនឌីអុកស៊ីតនិងកាត់បន្ថយបរិមាណអុកស៊ីសែន។ នេះបណ្តាលឱ្យមានគ្រោះថ្នាក់ដោយផ្ទាល់ដល់ផ្នែកនៃខួរក្បាលរបស់យើង។ ដូច្នេះ កុំទម្លាប់ប់គ្របក្បាលរបស់អ្នកពេលកំពុងគេងលក់។

៥)កុំដាក់សម្ពាធខួរក្បាលអំឡុងពេលមានជំងឺ
នៅពេលដែលយើងមិនស្រួលខ្លួនយើងគិតថាការហាត់ប្រាណនឹងទទួលបានផលល្អដូចរាល់ដង។ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថាការធ្វើការឬសិក្សានៅពេលមានជំងឺអាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល។ វាធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ។ ដូច្នេះចៀសវាងការដាក់សម្ពាធខួរក្បាលរបស់អ្នកនៅពេលអ្នកមិនស្រួលខ្លួន៕

Related Articles