ភ្នំពេញ៖ ដំណើរវវិត្ដនៃការរីករាលដាលមេរោគ ខូវីដ ១៩ នៅតែបន្ដភាពមហន្ដរាយ និងគំរាមកំហែង យ៉ាងខ្លាំងដល់ពិភពលោក។ យ៉ាងណាមិញ បណ្ដាប្រទេសជាច្រើន ដែលមានទំនាក់ទំនង សរសៃឈាមសេដ្ឋកិច្ចជាមួយ ប្រទេសចិន កំពុងតែទទួលរងនូវសម្ពាធ យ៉ាងធ្ងន់ធ្ងរ លើការទ្រទ្រង់គោលជំហនៃសេចដ្ឋកិច្ចរបស់ខ្លួន។ ឥទ្ធិពលអាក្រក់ខូវីដ១៩ មិនត្រឹមតែកើតមានលើ វិស័យសហគ្រាសធំៗតែប៉ុណ្ណោះទេ តែវាក៏ជះមកលើ វិស័យតូចៗ បែបអាជីវកម្មគ្រួសារ ខ្លាំងណាស់ បើគ្មានវិធានការ ទប់ស្កាត់។
ជាឧទាហរណ៍នៃការលើកឡើង បញ្ហានៅប្រទេសថៃ ដោយយោងតាមរបាយការណ៍របស់ Global NextGen Survey 2019 នាំយកដោយ លោក Niphan Srisukhumbowornchai ថ្នាក់ដឹកនាំអាជីវកម្មនិងសហគ្រាសឯកជន និង ដៃគូពន្ធនៅក្រុមហ៊ុន PwC បានបង្ហាញឲ្យដឹងថា អាជីវកម្មខ្នាតតូច ប្រឈមនឹងហានិភ័យ ដួលរប្រសិនបើ ពួកគេបរាជ័យនឹង ការគ្រប់គ្រង ទៅលើការកំណត់តម្លៃ នៃផលិតផលក្នុងជីវកម្មនោះ។ ភ្ជាប់ជាមួយគ្នានោះ ការប្រែប្រួល នៃផ្នែក ឌីជីថល ក៏ជាកត្ដាសំខាន់ ដែលបច្ចុប្បន្នស្របពេលមានការរីករាលដាលខ្លាំង Covid-19 បណ្ដាលឲ្យមានវិបត្ដិសេដ្ឋកិច្ចធ្លាក់ចុះ ហើយក៏ជាចំនុចគួរជាទីព្រួយបារម្ភ។
តើមានដំណោះស្រាយណា អាចជួយបានដែរឬទេ?
ចម្លើយប្រាកដជាមាន ដោយចង្អុលបង្ហាញទៅលើចំនុចពីរសំខាន់ៗ ដោយផ្ដោតសំខាន់លើ ការសម្របខ្លួន នៃការវិវត្ដបច្ចេកវិទ្យាឌីជីថល និង ការពង្រឹងបន្ថែមលើសមត្ថភាពបុគ្គលិក។
ការសម្របខ្លួនទៅតាមការវិវត្ដិនៃបច្ចេកវិទ្យា មានន័យថា អ្នកត្រូវប្រើប្រាស់ សមត្ថភាពរបស់ក្រុមហ៊ុន បែបគ្រួសាររបស់អ្នកឲ្យក្លាយទៅជាក្រុមហ៊ុន ដែលអាចធ្វើការស្និតស្នាល ជាចាំបាច់ជាមួយនឹងការប្រើប្រាស់ បច្ចេកវិទ្យា។ យ៉ាងណាមិញ បណ្ដាក្រុមហ៊ុន របស់មហាសេដ្ឋីធំៗលើពិភពលោក ដូចជា ក្រុមហ៊ុន Amazon Alibaba នឹងផ្សេងទៀត ជាច្រើន បានប្រើប្រាស់ប្រាស់បច្ចេកវិទ្យាជាខ្នងបង្អែករបស់គេ ទើបអាចធ្វើឲ្យក្រុមហ៊ុន ជោគជ័យ និងមានប្រជាប្រិយភាពទូទាំងសាកលលោក។
ការពង្រឹងជំនាញបន្ថែមលើ ផ្នែកបុគ្គលិក មានន័យថា បុគ្គលិកជាកម្លាំងដែលខ្លាំងខ្លាដែល ម្ចាស់អាជីវកម្មខ្នាតតូច និងប្រភេទអាជីវកម្ម គ្រួសារ ត្រូវតែយកចិត្ដទុកដាក់។ អ្នកមិនអាច អនុញ្ញាតពួកគេធ្វើការ តាមបែបនៃចាប់ផ្ដើម ជាមួយនឹងសមត្ថភាពដំបួងពួកគេបានទេ។ អ្នកត្រូវតែពង្រឹងបន្ថែមនៃសមត្ថភាពពួកគេ នូវជំនាញពាក់ព័ន្ធផ្សេងៗទៀត តាមដែលជាតម្រូវការទីផ្សារចំបាច់របស់អាជីវកម្មរបស់អ្នក។
បច្ចុប្បន្ន មានជាឧទាហរណ៍បន្ថែម នៅប្រទេសចិន ស្របពេលមានការ ផ្ទុះខ្លាំងនូវមេរោគ កូវីដ ១៩ តាមបណ្ដា ហាងលក់សំលៀកបំពាក់ រាប់រយ នៅតាមបណ្ដាផ្សារទំនើបនានា បានផ្លាស់ប្ដូរទម្រង់នៃការដំណើរទីផ្សាររបស់ពួកគេទាំងស្រុង។ ពួកគេបានបង្កើតជា ស្ទូឌីយូផ្ទាល់កន្លែងរបស់គេ ធ្វើការ ឡាយលក់ តាមបណ្ដាញ អ៊ិនធឺណេតវិញម្ដង។ បុគ្គលិក ចាស់ក្មេងត្រូវ ទទួលការបណ្ដុះបណ្ដាលនៃ ប្រើប្រាស់បច្ចេកវិទ្យា និងសិក្សាពីទម្រង់នៃដំណើរការ លក់បណ្ដាញអ៊ិនធឺណេត។
អត្ថបទដោយ៖Stince
ប្រភព៖ក្រៅស្រុក
