We TV Cambodia

តើអាជីវកម្មកាន់តែច្រើនអាចនឹងដួលដែរទេ ខណៈកូវីដ១៩ កំពុងបង្ហាញសញ្ញាមិនសូវល្អ

តើអាជីវកម្មកាន់តែច្រើនអាចនឹងដួលដែរទេ ខណៈកូវីដ១៩ កំពុងបង្ហាញសញ្ញាមិនសូវល្អ

វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់អាជីវកម្មជាច្រើន ដោយខ្លះបានប្រកាសក្ស័យធន និងខ្លះទៀតបានបិទទ្វាផ្អាកបណ្ដោះអាសន្នជាដើម ហើយចំពោះកម្ពុជា បើតាមការអះអាងរបស់រដ្ឋាភិបាលកន្លងមកបានឲ្យដឹងថា ពុំទាន់មានអាជីវកម្មណាមួយប្រកាសក្ស័យធននោះទេ។

កាលពីពេលថ្មីៗនេះកម្ពុជាក៏ទើបតែ មានការផ្ទុះឡើងនូវកូវីដ១៩ ជាថ្មី ហើយមានអ្នកពាក់ព័ន្ធប្រមាណជាង ១ពាន់នាក់ និងអ្នកឆ្លង ៣នាក់ថែមទៀត ដែលនេះវាកំពុងបង្ហាញសញ្ញាណមិនសូវល្អនោះទេ។ តើក្នុងស្ថានភាពបែបនេះ អាជីវកម្មជាច្រើននៅកម្ពុជាអាចនឹងដួលដែរទេ?

យោងតាមស្ថានភាពបច្ចុប្បន្ន យើងមិនអាចសន្និដ្ឋានបានទាំងស្រុងនោះទេថា អាជីវកម្មជាច្រើននៅកម្ពុជានឹងដួលរលំក្នុងខណៈដែលកូវីដ១៩ កំពុងចាប់ផ្ដើមឆ្លងថ្មីនេះ ប៉ុន្តែចំពោះការរងផលប៉ះពាល់តិច ឬច្រើនគឺមិនអាចជៀសផុតនោះទេ ហើយបើធ្ងន់ធ្ងរ ប្រហែលជាត្រូវបិទផ្អាកអាជីវកម្មជាបណ្ដោះអាសន្នសិន។

ដោយឡែក បើស្ថានភាពនៃការឆ្លងក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកានេះ មានភាពធ្ងន់ធ្ងរ ហើយចំនួនអ្នកឆ្លងមានកាន់តែច្រើនឡើងៗនោះ ការប្រកាសក្ស័យធនរបស់អាជីវកម្មមួយចំនួនច្បាស់ជាមិនអាចគេចផុតនោះទេ ហើយក្រុមហ៊ុនដែលអាចឈរជើងបានក្នុងស្ថានភាពនេះ ក៏ខាតបង់មិនតិចនោះដែរ។

សូមជម្រាបថា កន្លងមកសណ្ឋាគារ និងផ្ទះសំណាក់ប្រមាណជិត ១ពាន់កន្លែងបានប្រកាសបិទអាជីវកម្ម និងផ្អាកបណ្ដោះអាសន្នរួចទៅហើយ ហើយអាជីវកម្មមួយចំនួនទៀតក៏ដើរទៅមុខយ៉ាងត្រដាបត្រដួសបំផុតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles