
ការបិទទ្វារសាលា ធ្វើឱ្យជីវិតប្រចាំថ្ងៃកុមារ នៅជាងកន្លះផែនដី បានប្តូរផ្លាស់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ។ ក្មេងមិនអាចចេញក្រៅរត់លេងជាមួយក្មេងដទៃ ឬជួបប្រលែងជាមួយពួកម៉ាក មិនទៅសាលាតែត្រូវរៀននៅផ្ទះតាមការបង្រៀនពីចម្ងាយឬតាមអនឡាញ។ ភាពធុញថប់តប់ប្រមល់ ខ្វះការប្រាស្រ័យជួបទាក់ទងជាមួយមិត្ត និងជាមួយគ្រូបង្រៀន គ្មានកន្លែងណាជារបស់ផ្ទាល់ខ្លួន។ នៅពេលមិនទៅសាលាយូរ ក្មេងអាចប្រឈមនឹងគ្រោះសុខភាពខ្លាំង។

ក្មេងងប់នឹងអេក្រង់ច្រើន ចូលគេងមិនទៀងទាត់ ព្រមទាំងញ៉ាំនំឥតដាច់ ជាលទ្ធផល ក្មេងឡើងទម្ងន់។ កុមារខ្លះ ផ្ទះគឺជាទីកន្លែងដែលពួកគេត្រូវប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ។ កុមារកាន់តែងាយរងគ្រោះ និងជួបការលំបាកក្នុងសិក្សា រៀនលែងទាន់គេ ហើយអាចលេសនាំពួកគេខ្លាចសាលា លែងចង់ចូលរៀនវិញ។ ក្មេងជំទង់ដែលកំពុងស្ថិតក្នុងវ័យពិបាកនិយាយស្រាប់ផង កាន់តែងាយមានគម្លាតសង្គម និងអាចនាំទៅដល់ស្ថានភាពដ៏ព្រួយបារម្ភ ។
អត្ថបទៈ សាន គឹមសួ
