
មមើកើតមានច្រើនលើកុមារ និងក្មេងជំទង់ និងមានកើតលើមនុស្សពេញ។ មមើត្រូវបានគេចាត់ទុកថាជាវិបត្តិដំណេក ដែលជាផ្នែកមួយក្នុងចង្កោមរោគខួរក្បាល ។ ក្នុងពេលកំពុងមមើ អ្នកមមើស្ថិតក្នុងស្ថានភាពស្ទើរលក់ស្ទើរភ្ញាក់ ដោយអាចបញ្ចេញសកម្មភាព។ ដំណេកដែលលង់លក់ខ្លាំង ពោលគឺនៅចន្លោះមួយម៉ោង ទៅបីម៉ោងក្រោយពីគេងលក់ភ្លាម។

តើគួរដាស់អ្នកមមើឬទេ ?! ចម្លើយគឺ មិនគួរដាស់ទេ! គ្មានប្រយោជន៍អ្វីដែលត្រូវដាស់ឡើយ។ ការដាស់បានត្រឹមតែធ្វើឱ្យអ្នកមមើ កាន់តែមមីងមម៉ាំង ច្របូកច្របល់ និងបាត់បង់ការគ្រប់គ្រងអារម្មណ៍ខ្លួនឯង ភ្ញាក់ក្រង៉េងច្រង៉ាងបែបហិង្សាទៅវិញទេ។ យកល្អ ត្រូវនាំគាត់ទៅចូលកន្លែងគ្រែវិញ ។

មមើដែលកើតលើកុមារនិងក្មេងវ័យជំទង់អាចនឹងជាបាត់ទៅវិញ ដោយឯកឯង។ ការព្យាបាលដោយវិធីការពារ ៖ កុំឱ្យគេងលើគ្រែខ្ពស់ ឬគ្រែពីរជាន់។ ធ្វើយ៉ាងណាឱ្យដំណេករបស់ក្មេងគេងលក់បានស្កប់ស្កល់ ដោយត្រូវឱ្យក្មេងចូលគេងទៀតទាត់ពេលវេលា និងត្រូវដាក់ម៉ោងដាស់កុមារឱ្យភ្ញាក់មួយភ្លែតមុននឹងលេចសញ្ញាមមើ ព្រោះជាទូទៅ ការមមើ ច្រើនតែកើតឡើងនៅពេលគេងលក់ ឬនៅក្បាលព្រលប់។
អត្ថបទៈ សាន គឹមសួ
