We TV Cambodia

តើហាងណាខ្លះ ដែលត្រូវបានផ្អាកដោយសារការផ្ទុះកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

តើហាងណាខ្លះ ដែលត្រូវបានផ្អាកដោយសារការផ្ទុះកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

កូវីដ១៩ បានចាប់ផ្ដើមផ្ទុះជាលក្ខណៈសហគមន៍កាលពីថ្ងៃទី២៨ វិច្ឆិកា និងត្រូវបានរដ្ឋាភិបាលកំណត់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលព្រឹត្តិការណ៍នេះបានធ្វើឲ្យអាជីវកម្មជាច្រើនក្នុងរាជធានីភ្នំពេញត្រូវបិទជាបន្តបន្ទាប់។

គិតមកទល់ពេលនេះមានអាជីវកម្មមួយចំនួនហើយ ដែលត្រូវបានក្រសួងប្រកាសផ្អាកជាបណ្ដោះអាសន្នដោយសារតែមានពាក់ព័ន្ធ ឬបុគ្គលិករបស់ខ្លួនផ្ទាល់បានឆ្លងកូវីដ១៩ ជាដើម ដោយអាជីវកម្មទាំងនោះរួមមាន៖ ធនាគារកាថេយូណៃធីតសាខាផ្លូវសម្ដេចប៉ាន, ហាងលក់កុំព្យូទ័រឌីម, ហាង Pedro ផ្លូវព្រះសីហនុ, ហាង Zendo សាខាបឹងកេងកង, ហាង Carl’s Jr Burger, ធនាគារកាណាឌីយ៉ា និងធនាគារចិនជាដើម។

ទោះយ៉ាងណា ការផ្អាកអាជីវកម្មទាំងនោះគឺត្រឹមតែបណ្ដោះអាសន្នប៉ុណ្ណោះ ហើយនៅពេលក្រសួងសុខាភិបាលបានស្វែងរក និងពិនិត្យរួចរាល់ហើយគឺងាចបើកដំណើរការជាធម្មតាឡើងវិញហើយ។

អត្ថបទដោយ៖ Nevin

Related Articles