We TV Cambodia

តើស្រី្តមានផ្ទៃពោះគួរធ្វើដូចម្តេច អំឡុងពេលពពោះ ដើម្បីឱ្យទារកមានភាពវៃឆ្លាត ក្រោយពីសម្រាល?

តើស្រី្តមានផ្ទៃពោះគួរធ្វើដូចម្តេច អំឡុងពេលពពោះ ដើម្បីឱ្យទារកមានភាពវៃឆ្លាត ក្រោយពីសម្រាល?

 

យើងបានដឹងរួចទៅហើយថា ការរស់នៅប្រកបដោយសុខភាពល្អ អាចជួយឱ្យកូនរបស់អ្នកលូតលាស់បានបានលឿន។ ប៉ុន្តែតើអ្នកប្រាកដទេថា កូនរបស់អ្នកមានភាពវៃឆ្លាតឬទេ? ជាការពិតណាស់, អ្នកតែងតែញ៉ាំបន្លែបៃតងសម្រាប់អាហារថ្ងៃត្រង់ ដើម្បី ជួយអភិវឌ្ឍន៍ខួរក្បាលរបស់ទារក។ ខាងក្រោមនេះ ជាវិធីដែលជួយឲ្យទារកមានការលូតលាស់ខួរក្បាលបានល្អ​ បន្ទាប់ពីសម្រាល ៖

ការប្រើប្រាស់ថ្នាំ៖  អាស៊ីតហ្វូលិកវីតាមីន B គឺសំខាន់​ ព្រោះអាស៊ីតហ្វូលិកត្រូវបានគេស្គាល់ថា វាមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាខួរក្បាលឲ្យមានសុខភាពល្អ។

ការបង្កើនបញ្ញា៖ យោងតាមការសិក្សាផ្នែកវេជ្ជសាស្ត្ររបស់អាមេរិច បានលើកឡើងថា 30 នាទីនៃការធ្វើលំហាត់ប្រាណកម្រិតមធ្យមសម្រាប់ស្ត្រីមានផ្ទៃពោះ អាចជំរុញកំណើន និងការអភិវឌ្ឍនៃខួរក្បាលរបស់ទារក ដូចជាសរីរាង្គសំខាន់។

ការអភិវឌ្ឃន៍ប្រាជ្ញា​៖​​ ក្នុងអំឡុងពេលដែលទារកមិនទាន់កើត ខួរក្បាលទារក ធ្វើការអភិវឌ្ឍនៅក្នុងស្បូនម្តាយ។ដូច្នេះ ម្ដាយគ្រប់រូបត្រូវចងចាំថា កុំជក់បារីឬផឹកគ្រឿងស្រវឹង ភាពតានតឹង ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles