We TV Cambodia

តើវិស័យផ្ទះល្វែងអាចនឹងធ្លាក់ចុះដែរទេ បន្ទាប់ពីបុរីជាច្រើនត្រូវបានជន់លិច?

តើវិស័យផ្ទះល្វែងអាចនឹងធ្លាក់ចុះដែរទេ បន្ទាប់ពីបុរីជាច្រើនត្រូវបានជន់លិច?

ជិតមួយសប្ដាហ៍មកហើយ ដែលទឹកជំនន់បានវាយប្រហារខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលបណ្ដាលឲ្យផ្ទះក្នុងបុរីជាច្រើនត្រូវបានលិចលង់ ហើយភាគច្រើននៃបុរីទាំងអស់នោះ គឺជាប្រភេទបុរីតម្លៃថោក និងទើបតែអភិវឌ្ឍន៍ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

នារយៈពេលចុងក្រោយនេះ បុរីនៅតំបន់ជាយក្រុងជាច្រើនបានរីកដុះដាលដូចផ្សិត ហើយប្រជាពលរដ្ឋកម្ពុជាភាគច្រើនបាននាំគ្នាសម្រុកទៅទិញ ដោយសារតែផ្ទះក្នុងតំបន់ទាំងអស់នោះមានតម្លៃធូរថ្លៃជាងតំបន់ផ្សេងៗទៀត។ មួយវិញទៀត បច្ចុប្បន្នការបង់រំលោះផ្ទះក៏មានភាពងាយស្រួលផងដែរ ដោយអាចបង់បានដល់១០ ទៅ ២០ឆ្នាំឯណោះ។

ទោះជាយ៉ាងណា បន្ទាប់ពីមានការជន់លិចកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនមានអារម្មណ៍មិនកក់ក្ដៅឡើយក្នុងការទិញផ្ទះក្នុងបុរី ដោយពួកគេបារម្ភពីការលិចលង់នៅពេលក្រោយ ខណៈដែលឆ្នាំនេះ បុរីខ្លះផ្ទះបានជន់លិចស្ទើរផុតក្បាលឯណោះ។ មិនតែប៉ុណ្ណោះ របស់របរ និងទ្រព្យសម្បត្តិក្នុងផ្ទះផ្សេងៗក៏ត្រូវបានរងការខូចខាតផងដែរ ទម្រាំទឹកស្រក់ចុះទៅ។

ដោយឡែក ក៏មានបុរីផាគច្រើនផងដែរ ដែលមិនបានជួបនៅបញ្ហាទឹកលិចនេះ ដោយភាគភាគច្រើននៃបុរីទាំងអស់នោះ បានអភិវឌ្ឍន៍មុន និងមានទីតាំងគៀកក្នុងក្រុងជាងបុរីដែលទើបនឹងសាងសង់ថ្មីៗ ប៉ុន្តែតម្លៃក្នុងបុរីទាំងអស់នោះក៏ថ្លៃគួរសមដែរ។ ដូច្នេះ នៅថ្ងៃខាងមុខ វិស័យផ្ទះល្វែងក្នុងបុរីអាចមានសន្ទុះ ឬធ្លាក់ចុះជាងមុន គេនៅមិនទាន់ដឹងនៅឡើយនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles