We TV Cambodia

តើ«ល្ហុង»ផ្ដល់អត្ថប្រយោជន៏អ្វីខ្លះដល់សុខភាព?

តើ«ល្ហុង»ផ្ដល់អត្ថប្រយោជន៏អ្វីខ្លះដល់សុខភាព?

ល្ហុង ​ក្រៅមាន​រសជាតិ​ផ្អែមឆ្ងាញ់ពិសារហើយ ថែមទាំងមានប្រយោជន៏ដល់សុខភាពទៀតផង ជាពិសេសងាយស្រួលរកទិញនៅ​ក្នុង​ទីផ្សារ​​។ ល្ហុង គឺជាផ្លែឈើមួយប្រភេទមួយដែលយើងអាចយកវាទៅធ្វើជាម្ហូបក៏បាន ហើយនៅពេលដែលវាទុំអាចញ៉ាំជាបង្អែមអាហារសម្រន់។ ល្ហុងទុំ ជាផ្លែឈើដែលសំបូរទៅដោយវិតាមីនសារធាតុចិញ្ចឹមគ្រប់ប្រភេទ ដែលជួយទ្រទ្រង់ដល់សព្វសារពាង្គកាយរបស់មនុស្ស ជាពិសេសអាចជួយប្រឆាំងនូវជំងឺមួយចំនួន និងបង្កើតនូវថាមពលការការពារដ៏ល្អ។

តាមការសិក្សាបានបង្ហាញថា ការទទួលទានផ្លែល្ហុង មានការថយចុះហានិភ័យនៃជំងឺធាត់, ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ជាមធ្យមផ្លែល្ហុងមួយផ្លែ មានផ្ទុក ៤.៧ ក្រាមនៃជាតិសរសៃ, ១២០ កាឡូរី, ៣០ ក្រាមនៃកាបូអ៊ីដ្រាត, ២ ក្រាមនៃប្រូតេអ៊ីន, និងការផ្តល់នូវ ២២៤% នៃតម្រូវការប្រចាំថ្ងៃរបស់វីតាមីន C ។ លើសពីនេះទៅទៀត ផ្លែល្ហុង គឺមានជាតិសរសៃខ្ពស់ ដែលជួយការពារការទល់លាមក និងជួយលើកកម្ពស់កម្ពស់ការរំលាយអាហារបានល្អ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles