We TV Cambodia

តើលោកអ្នកដឹងទេថាការស្ដាប់តន្រ្តីមិនមែនអត់ប្រយោជន៍ទេ ?

តើលោកអ្នកដឹងទេថាការស្ដាប់តន្រ្តីមិនមែនអត់ប្រយោជន៍ទេ  ?

ការ​ស្ដាប់​​តន្ត្រី​ជាការកម្សាន្ត​អារម្មណ៍​មួយ​បែប ហើយ​ការ​សិក្សា​មួយ​ចំនួន​បាន​លើក​មកថា​ ​តន្រ្តី​ថែម​ទាំង​ជួយ​ឲ្យ​សុខ​ភាព​យើង​កាន់​តែ​ប្រ​សើរ​ថែម​ទៀត​។ ដូច​យើង​ដឹង​ហើយ​ថា​តន្ត្រី​ជា​ប្រ​ភព​កម្សាន្ត​ និង​ឆ្លុះ​បញ្ចាំង​ជា​រឿង​រ៉ាវ​ផ្សេងៗ​ ក្រៅពី​នេះ​តន្រ្តី​ក៏​អាច​ជួយ​ឲ្យ​ចិត្ត​យើង​ស្ងប់​ ផ្ដល់​​ថា​ម​ពល​ដល់​រាង​កាយ និង​ជួយ​យើង​គ្រប់​គ្រង​ការ​ឈឺ​ចាប់​​ទៀត​ផង​។ ខាង​ក្រោម​នេះ​ជា​គុណ​ប្រយោជន៍​ដែល​យើង​អាច​ទទួល​បាន​ពី​ការ​ស្ដាប់​តន្រ្តី​៖​

.ជួយ​ដល់​ការ​ចង​ចាំ

អត្ថប្រយោជន៍ពីការស្ដាប់តន្រ្តី
អត្ថប្រយោជន៍ពីការស្ដាប់តន្រ្តី

ការ​សិក្សា​បាន​រក​ឃើញ​ថា​ការ​បើក​តន្ត្រី​កំដរ​អារម្មណ៍​​ធ្វើ​អ្វី​មួយ គឺ​ជួយ​ឲ្យ​យើង​មាន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់​លើ​ការ​ងារ ឬ​សកម្មភាព​ផ្សេង​ទៀត​បាន​។ ម្យ៉ាង​ទៀត ការ​បើក​តន្ដ្រី​ស្ដាប់​​បែប​នេះ​ក៏​អាច​ជួយ​បង្កើន​សមត្ថ​ភាព​ចង​ចាំ​លើ​កិច្ច​ការ​​អ្វី​មួយ​បាន​ផង​ដែរ​សម្រាប់​មនុស្ស​វ័យ​ចំណាស់។​

ជួយ​ឲ្យ​ញ៉ាំ​អាហារ​តិច

អត្ថប្រយោជន៍ពីការស្ដាប់តន្រ្តី
អត្ថប្រយោជន៍ពីការស្ដាប់តន្រ្តី

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា តន្ត្រី​ក៏​មាន​ទំនាក់ទំនង​នឹង​ការ​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​ដែរ។ ​ដោយ​សារ​តន្ត្រី​ជួយ​ឲ្យ​យើង​ញ៉ាំ​អាហារ​ក្នុង​កម្រិត​តិច​ ជាង​ពេល​យើង​មិន​ស្ដាប់​តន្ត្រី​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ ​ពន្យល់ថា​តន្ត្រី​មាន​លក្ខណៈ​ស្រ​ទន់​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់ ហើយ​ពេល​យើង​មាន​អារម្មណ៍​ថា​ស្ងប់ និង​មាន​ផា​សុក​ភាព នោះ​យើង​ក៏​ញ៉ាំ​អាហារ​យឺត​ និង​មាន​អារម្មណ៍​ឆាប់​ដឹង​​ថា​ឆ្អែត​ផង​ដែរ​។

តន្រ្តី​ជួយ​គ្រប់គ្រង​ការ​ឈឺ​ចាប់

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ តន្រ្តី​ពិត​ជា​មាន​ប្រ​យោជន៍​ដល់​ការ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ​មាន​បញ្ហា​ឈឺ​ដុំ​ស្បូន ហើយ​បាន​រក​ឃើញ​ថា​អ្នក​បាន​ស្តាប់​តន្រ្តី​មួយ​ម៉ោង​រាល់ថ្ងៃ ​ឃើញ​ថា​មាន​ផល​ល្អ​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ បាន​ល្អ​ជា​អ្នក​ដែល​មិន​ស្ដាប់​តន្រ្តី​ ​ការ​ស្ដាប់​តន្រ្តី​ជា​វិធី​ព្យា​បាល​សំខាន់​មួយ​សម្រាប់​អ្នក​ជួប​បញ្ហា​ឈឺ​ចាប់​រ៉ាំរ៉ៃ​។​

.ជួយឲ្យ​គេង​លក់​ស្រួល

ការ​ព្យាបាល​បញ្ហា​នេះ​អាច​មាន​វិធី​ច្រើន​យ៉ាង ហើយ​មួយ​ក្នុង​ចំណោម​នោះ​ ក៏​មាន​ការ​ស្តាប់​តន្រ្តី​ដែរ​។ ការសិក្សា​បញ្ចាក់​ថា​ការ​ស្ដាប់​តន្ត្រី​ស្រទន់​បែប​ក្លាសិក​(classic) មាន​ផល​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។​ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​បាន​ស្ដាប់​តន្រ្តី គឺ​បាន​គេង​លក់​ស្រួល ជាង​អ្នក​មិន​ស្ដាប់​តន្រ្តី ឬ​អ្នក​ដេក​ស្ដាប់​សៀវ​ភៅ​ជា​សំឡេង​។

.តន្រ្តី​ជួយ​ជំរុញ​​ទឹក​ចិត្ត

កន្លង​មក​ គ្នា​យើង​ទំនង​ជា​ធ្លាប់​ដឹង​ហើយ​ថា ការ​ស្ដាប់​តន្រ្តី​មាន​ប្រយោជន៍​ចំពោះ​អ្នក​ហាត់​ប្រាណ​ដូច​គ្នា​។​ ការ​សិក្សា​រក​ឃើញ​ថា ពេល​យើង​ហាត់​ប្រាណ ហើយ​ស្ដាប់​តន្ត្រី​ដែល​មាន​ចង្វាក់​កន្ត្រាក់​អារម្មណ៍​ គឺ​ជួយ​យើង​ឲ្យ​កាត់​តែ​ស្វាហាប់​ក្នុង​ការ​ហាត់​ប្រាណ​។

ប្រែសម្រួល៖ គឹមសួ

Related Articles