We TV Cambodia

តើលម្អងធូលី អាចរំខានដល់សុខភាពសួតដែរឬទេ ?

តើលម្អងធូលី អាចរំខានដល់សុខភាពសួតដែរឬទេ ?
 រូបភាពតំណាង (Google)

លម្អង​ធូលី ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ការ​រោល រមាស់​​លើ​ស្បែក រកាំ​ភ្នែក រលាកភ្នែក និង​​ឈឺ​ភ្នែក ឬ​ការ​បង្ក​រោគ កើត​ជា​ជំងឺ​ហឺត រលាក​បំពង់​ក-បំពង់​ខ្យល់​សួត រលាក​សាច់​សួត រលាក​ច្រមុះ​ និង​ឈឺ​សួត។

Here's the Damage Coronavirus (COVID-19) Can Do to Your Lungs ...
រូបភាពតំណាង (Google)

សួតជា​សរីរាង្គ​ដ៏​ចាំបាច់ដែល​មិន​អាច​ខ្វះ​បាន ​ផ្សែង​បារី លម្អង​ធូលី អាច​ធ្វើ​ឱ្យ​រលាកសួត។ ធូលីត្រូវ​មក​កក​ផ្តុំនៅ​តាម​ទង​សួតតូចៗដែល​យូរៗទៅ អាច​នឹង​ធ្វើ​ឱ្យ​ទងសួត​នោះស្ទះ។ ​ការ​ដក​ដង្ហើម​ស្រូប​លម្អង​ធូលី​ចូលយូរៗ​ទៅ​និង​ច្រើនៗ​ទៅ​ ​អាច​នឹង​ធ្វើ​ឱ្យសួត​ងាយ​រលាក។​លម្អង​ធូលី​​អាច​ធ្វើ​ឱ្យ​សួត​មានរបួស​ (មាន​ស្នាម​របួស ជាំ)។ អ្នក​អាច​នឹងមាន​អាការៈ​​​ ជួន​ឈឺ​ចុក​ចាប់​ និ​ង​អាច​ជួប​ការ​លំបាក​ក្នុង​ការ​ដក​ដង្ហើម តឹង​ច្រមុះ​ ផ្តាសាយ រលាក​ទង​សួត។

New corona virus strain fills lungs with fluid
រូបភាពតំណាង (Google)

អាការៈ​ក្អក​ ជា​សញ្ញា​ដ៏​សាមញ្ញ​មួយ​បញ្ជាក់​ថា​អ្នក​កំពុង​ស្ថិត​នៅក្នុង​បរិស្ថាន​ដែល​មាន​លម្អង​ធូលី​ ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​សួត។

អត្ថបទៈ សាន គឹមសួ

Related Articles