រមណីយដ្ឋាន អេកូទេសចរណ៍ ក្ដាតសាណាកា មានទីតាំងស្ថិតនៅ ក្នុងទឹកដីខេត្ដកំពត ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីបណ្ដាគ្រប់ស្រទាប់វណ្ណៈ ដែលស្រលាញ់ធម្មជាតិ និងទេសភាព បៃតង បែបស្ងប់ស្ងាត់។
រមណីយដ្ឋាន ក្ដាតសាណាកា ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៧ ដែលគិតមកទល់ពេលនេះ ការបោះជំហាននៃអាជីវកម្ម ទទួលបានជោគជ័យ ហើយមានការគាំទ្រទាំងភ្ញៀវជាតិនិងអន្ដរជាតិ ទៅកម្សាន្ដទីនោះ។ បើយោងតាមការលើកឡើងរបស់ លោក អឿន រស់នៅអមរើន ជាម្ចាស់អាជីវកម្មមួយនេះបាន ឲ្យដឹងថា មូលេហតុ ដែលអាជីវកម្មរបស់លោក ទទួលបានជោគជ័យ គឺដោយសារតែ មានចំនុចសំខាន់ៗដូចជា ការកំណត់តម្លៃ ផលិតផល សេវាប្រើប្រាស់នៅទីនោះ និង ការគ្រប់គ្រងផ្នែក បុគ្គលិក។
លោក អឿន រស់នៅអមរើន បានសង្កត់ធ្ងន់ផងដែរ អំពីភាពជាដៃគូ ក្នុងវិស័យអាជីវកម្ម ដូចគ្នា ដែលបាន ដំណើការនៅទីនោះ ដោយមិនមែនជាការប្រកួតប្រជែង ប៉ុន្ដែគឺជាដៃគូ ប្រកបដោយការសហការគ្នា ផ្ដល់ឲ្យគ្នា ទៅវិញទៅមក តាមស្ថានភាពភ្ញៀវដែលមាន។
ខាងក្រោមគឺជា កិច្ចសម្ភាសន៍ផ្ទាល់ទាំងស្រុងរបស់ លោក ជាមួយនឹង ក្រុមការងារ WETV Cambodia អំពីការចែករំលែកបទពិសោធន៍ ក្នុងវិស័យអាជីវកម្ម ទេសចរណ៍៖
ដោយ៖ Stince