ដោយ៖ ហួ ឆេងស៊ីម
មនុស្សភាគច្រើនចូលចិត្តធ្វើលំហាត់ប្រាណ ព្រោះការធ្វើលំហាត់ប្រានពិតជាល្អសម្រាប់សុខភាពនិងសម្រស់របស់មនុស្សម្នាក់ៗបានយ៉ាងមាមនប្រសិទ្ធិភាព។ ប៉ុន្តែទន្ទឹមនឹងគ្នាផងដែរ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណច្រើនពេកវាក៏ផ្តល់ជាផលវិបាកមកលើខ្លួនអ្នកវិញផងដែរ។ ខាងក្រោមនេះជាផលវិបាកមួយចំនួនដែលបណ្តាលមកពីការហាត់ប្រានលើសកម្រិត ដែលមនាដូចជា៖
១. មានអារម្មណ៍ថាហេវហត់ អស់កម្លាំងនិងមិនសកម្ម
២. កាត់បន្ថយភាពស៊ាំពីការប្រើថាមពលច្រើនពេកពីក្នុងរាងកាយបូករួមទាំងសម្រាកមិនបានគ្រប់គ្រាន់
៣. អារម្មណ៍ប្រែប្រួល ខ្លួនមានសម្ពាធព្រោះដឹងថាការហាត់ប្រាណត្រូវតែធ្វើខានពុំបាន
៤. គេងមិនលក់ ចេះតែមានរឿងគិត ចិត្តមិនស្ងប់រាងកាយនៅមិនស្ងៀម
៥. មានការផ្លាស់ប្តូរអារម្មណ៍ អស្ថិរភាព ឆាប់ខឹងនិងមានការច្រឡំច្រើនខុសធម្មតា
៦. មានការឈឺចាប់ពេញរាងកាយពិសេសកន្លែងដែលហាត់ច្រើន ប្រសិនបើមានរបួសវិញគឺកម្រជាសះស្បើយ
៧. មានអារម្មណ៍ស្រេកទឹកខុសពីធម្មតាកាន់តែច្រើនឡើងៗ
ដូច្នេះ អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យមានតុល្យភាពនិងល្មមមិនគួរហាត់ប្រាណហួសហេតុពេកទេ។ អ្នកក៏ត្រូវចេះប្រមាណកម្លាំងខ្លួនឯង ក៏ដូចជាចេះធ្វើឲ្យសាកសមជាមួយនឹងពេលវេលា និងទទួលទានចំណីអាហារឲ្យសមស្របដើម្បីជាប្រយោជន៍ក្នុងពេលហាត់ប្រាណ។
