We TV Cambodia

តើមានផលប៉ះពាល់អ្វីខ្លះ ករណីលេងហ្គេមច្រើនម៉ោង?

តើមានផលប៉ះពាល់អ្វីខ្លះ ករណីលេងហ្គេមច្រើនម៉ោង?

ពិតណាស់បច្ចប្បន្នគឺមានមនុស្សជាច្រើនកំពុងចាប់អារម្មណ៍លេងហ្គេមខ្លាំងមិនថាវ័យណាទ។ការលេងហ្គេមគឺមានផលប្រយោជន៍ខ្លះដែល ប៉ុន្តែបើលេងមានរយៈពេលយូរអាចជាមានបញ្ហា៖

១. ការលេងហ្គេមច្រើនម៉ោង បណ្ដាលឲ្យសុខភាពមិនល្អ
ការលេងហ្គេមច្រើនម៉ោងដោយមិនសម្រាក នាំឲ្យអ្នកលេងត្រូវអង្គុយជាប់នៅនឹងកៅអីរាប់ម៉ោង ដោយសារអារម្មណ៍ពួកគេបានស្លុងទៅក្នុងពិភពហ្គេមទាំងនោះ។

​​២. មានបញ្ហាភ្នែក
ហ្គេមភាគច្រើន ទាមទារចំណាយពេលយូរដើម្បីបញ្ចប់វគ្គណាមួយ។ ប្រការនេះ ធ្វើឲ្យអ្នកលេងបង្ខំចិត្តត្រូវផ្ដោតខ្លាំងក្នុងពេលលេង និងត្រូវសម្លឹងអេក្រង់ជាច្រើនម៉ោងបន្ថែមទៀត ដែលបណ្ដាលឲ្យរួយភ្នែក។

៣. ឈឺខ្នងចង្កេះ
ការអង្គុយស្ងៀមមួយកន្លែងជាច្រើនម៉ោង បណ្ដាលឲ្យទៅជាចុករួយ និងឈឺចាប់ ដោយសារមិនបានកម្រើកចលនា ដែលប្រការនេះនាំឲ្យមានបញ្ហាឈឺខ្នងចង្កេះរ៉ាំរ៉ៃ។

៤. ឈឺក្បាលប្រកាំង
អ្នកលេងហ្គេមច្រើនម៉ោងពេក តែងបណ្ដាលឲ្យទៅជាឈឺក្បាលប្រកាំង ដោយសារខំផ្ដោតខ្លាំងពេកពេលកំពុងលេងហ្គេម ក៏ដូចជារួយភ្នែកដោយសារខំសម្លឹងពន្លឺចេញពីអេក្រង់។

៥. មានបញ្ហាសតិអារម្មណ៍ និងចរិកឥរិយាថមិនល្អ
ការស្រាវជ្រាវមួយចំនួន បានបង្ហាញថា ហ្គេមដែលមានលក្ខណៈហិង្សា នាំឲ្យអ្នកលេងប្រែប្រួលឥរិយាបថ និងចរិកមិនល្អផងដែរ។​ កុមារងាយប្រឈមហានិភ័យនេះបំផុត ប្រសិនបើពួកគេលេងហ្គេមប្រភេទហិង្សានេះ នៅវ័យក្មេងពេក។ នេះជាកត្តាបណ្ដាលឲ្យពួកគេចូលចិត្តធ្វើអ្វីតាមទំនើងចិត្ត និងមានឥរិយាបថមិនប្រក្រតី។

ប្រែសម្រួល៖ គឹមសួ

Related Articles