We TV Cambodia

តើមានផលប៉ះពាល់ទេនៅពេលវិស័យលំនៅដ្ឋានបុរីបន្ថយការបង់រំលោះមកត្រឹម៥ទៅ៦ឆ្នាំ

តើមានផលប៉ះពាល់ទេនៅពេលវិស័យលំនៅដ្ឋានបុរីបន្ថយការបង់រំលោះមកត្រឹម៥ទៅ៦ឆ្នាំ
រូបភាពឯកសារ

អ្នកជំនាញ៖វិស័យអចលនទ្រព្យផ្នែកលំនៅឋាន(បុរី)នៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមកាត់បន្ថយការបង់រំលស់សាច់ប្រាក់របស់អតិថិជនមកត្រឹមរយះពេល៥ទៅ៦ឆ្នាំ​វិញ។ស្របពេលដែលលក្ខខណ្ឌនៃការបង់រំលោះរបស់អតិថិជន ជាមួយធនគារបានរហូតដល់២០ឆ្នាំឯណោះ។

អ្នកអភិវឌ្ឍន៍ផ្នែកវិស័យផ្ទះលំនៅឋានប្រភេទ(បុរី)នៅក្នុងប្រទេសកម្ពុជាកំពុងកាត់បន្ថយការបង់រំលោះសាច់ប្រាក់លើការបញ្ជាទិញលំនៅឋានណាមួយរបស់អតិថិជនមកត្រឹមរយះពេល៥ឆ្នាំទៅ៦ឆ្នាំវិញ។ ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថាការកាត់បន្ថយមកត្រឹមរយះពេលខ្លីនេះនឹងធ្វើអោយភាគីទាំងសងខាងរងហានិភ័យដូចគ្នាយ៉ាងណាមិញអ្នកទិញលំនៅឋានអាចរងផលប៉ះពាល់ខ្ពស់ជាង។

ទន្ទឹមនឹងនេះអ្នកជំនាញបានលើកឡើងថា ការកាត់បន្ថយការបង់រំលោះគឺកើនឡើងដោយសារកត្តាសេដ្ឋិកិច្ចមានភាពរីកចម្រើនទើបការបង់រំលោះបន្ថយចុះដូច្នេះ។​

លោក កូយ សីហា ប្រធានផ្នែកលក់របស់បុរីមួយក្នុងស្រុក បានលើកឡើងពីបញ្ហានេះថា កត្តាដែលអ្នកអភិវឌ្ឍន៍លំនៅឋានត្រូ​វទំលាក់ចំនួនឆ្នាំនៃការបង់រំលោះដោយសារតែអ្នកអភិវឌ្ឍន៍ផ្នែកលំនៅឋាន ត្រូវការប្រាក់ចំណូល(ប្រាក់ដើមមកវិញលឿនក្នុងការអភិវឌ្ឍន៍លើវិស័យនេះបន្ថែមទៀត។ដោយពួកគាត់មិនបានគិតពីផលប៉ះពាល់ដល់អតិថិជននៅពេលដែលការបង់រំលោះតិចការប្រាក់កើនឡើងនោះទេ។

លោក កូយ សីហា មានប្រសាសន៍ថា៖« ពេលអតិថិជនមិនអាចខ្ចីសាច់ប្រាក់ពីធនាគារបាននោះទេ ពួកគាត់អាចបង្វែរកិច្ចសហប្រតិបត្តិការជាមួយបុរីផ្ទាល់ក៏ដែរ។ ក៏ប៉ុន្តែការបង់រំលោះជាមួយបុរីលុះត្រាតែធនាគារមិនអោយពួកគាត់ខ្ចីទើបក្រុមហ៊ុនបុរីសម្រេចចិត្តអោយពួកគាត់ធ្វើការជាមួយបុរីវិញ។»

លោកបន្តថា៖«អតិថិជនធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារពួកគាត់ទាំងអស់អាចបង់រំលោះរហូតដល់២០ឆ្នាំបានហើយការប្រាក់មានកម្រិតទាប ស្របពេលដែលបុរីផ្តល់ជូនការបង់រំលោះត្រឹមរយះពេលខ្លីហើយការប្រាក់ខ្ពស់ហើយហានិភ័យមានការកើនឡើងខ្ពស់។»

លោកសីហាបន្តថា៖« ការបង់រំលោះដែលមានរយះពេលខ្ចីនេះធ្វើអោយជីវភាពពួកគាត់ជួបវិបត្តិសេដ្ឋកិច្ចរឺអាចមិនមានថវិការបង់រំលោះប្រចាំខែបាន។ ដូច្នេះក្រុមហ៊ុនយើងជួយដោះស្រាយលើបញ្ហានេះផងដែរ ដោយក្រុមហ៊ុនបានកំណត់ការបង់រំលោះមិនអចិន្ត្រៃយ៏នោះទេក្នុងរយះពេល៦ខែនៅពេលដែលពួកគាត់មិនមានគ្រប់គ្រាន់អាចបង់រំលោះជាមួយបុរីផ្ទាល់តែបើមិនមានថវិការគ្រប់គ្រាន់ទេក្រុមហ៊ុនស្វែងរកដៃគូអោយពួកគាត់បង់រំលោះជាមួយធនាគារវិញដើម្បីជួយពួកគាត់។»

បន្ថែមពីនេះទៅទៀត លោក ងួន សុនសាន្ត ប្រធានផ្នែកទំនាក់ទំនងអាជីវកម្ម និងពណិជ្ជកម្ម បានឆ្លើយតបជុំវិញបញ្ហានេះថា ការបន្ថយពាក់ព័ន្ធនឹងវិស័យនៃការបង់រំលោះគឺមិនទាន់ទូលំទូលាយនៅក្នុងប្រទេសកម្ពុជានោះទេ។​ ការបង់រំលោះកាត់បន្ថយត្រឹម៥ទៅ៦ឆ្នាំ គឺកំពុងចាប់ផ្តើមតែប៉ុណ្ណោះពីព្រោះមិនមានតួលេខណាបង្ហាញអោយបានច្បាស់លាស់នោះទេ។

លោក សុខសាន្តមានប្រសាសន៍ថា៖« ការបង់រំលោះតាមបុរីបច្ចុប្បន្ននោះគឹបុរីផ្ទាល់មិនមានសិទ្ធលើបញ្ហានេះទេ។​ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យរបស់ម្ចាស់អភិវឌ្ឍន៍និងម្ចាស់លំនៅឋាននិងមានផលប៉ះពាល់ដូចគ្នា។​»

លោកថា៖«​​​កត្តាដែលធ្វើអោយបុរីកាត់បន្ថយការបង់រំលរយះពេលខ្លីនេះក៏ដោយសារម្ចាស់បុរិទទួលបានទុនត្រឡប់មកវិញយ៉ាងឆាប់រហ័ស ក្នុងគោលបំណងសាងសង់លំនៅឋានបន្ថែមទៀត។ រីឯអតិថិជនអាចនឹងប្រឈមមុខបញ្ហាសេដ្ឋកិច្ចគ្រួសារ គ្នានសមត្ថភាពបង់សង់ត្រឡប់ទៅវិញ។»

លោកក៏បានបន្ថែមថា​​៖« ជាការវិភាគបន្ថែមទៀតនោះអ្នកអភិវឌ្ឍន៍លំនៅឋានពួកគាត់ខ្លាច ទៅលើកត្តាផ្សេងៗជាច្រើន ដោយពួកគាត់គិតថាមិនមែនជាធនាគារ៕»

ដោយ៖ ឧត្ដម

Related Articles